ការស្រាវជ្រាវថ្មី រកឃើញយ៉ាងជាក់ច្បាស់ថា ព្រះពុទ្ធពិតជាបានប្រសូត នៅនេប៉ាល់ មុនគ្រឹស្តសករាជ ៦០០ឆ្នាំ
នេប៉ាល ៖ ប្រភពព័ត៌មានពីគេហទំព័របរទេស បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា អ្នកបុរាណវិទូអង់គ្លេសមួយក្រុមបានអះអាងថា កាលពីថ្ងៃទី២៥ ខែវិច្ចិកា កន្លងទៅនេះថា ក្រុមរបស់ពួកគេបានស្រាវជ្រាវ រកឃើញកន្លែងព្រះពុទ្ធប្រសូតហើយ គឺនៅក្នុងប្រទេសនេប៉ាល់។
ប្រភពខាងលើបានឲ្យដឹងទៀតថា ការស្រាវជ្រាវរបស់ក្រុម អ្នកបុរាណវិទូអង់គ្លេសនេះ បានបញ្ជាក់ថា ព្រះពុទ្ធបានប្រសូតនៅក្នុងសតវត្សរ៍ទី៦ មុនគ្រឹស្តសករាជ នៅក្នុងប្រាសាទ ចាស់មួយកន្លែង ដែលបានកប់ក្នុងដី នៅក្នុងទីក្រុង Lumbini ប្រទេសនេប៉ាល់។ ការបញ្ជាក់យ៉ាងច្បាស់នេះ គឺដោយសារពួកគេបានឃើញដើមឈើមួយដើម ដែលបានដុះ នៅក្នុងប្រាសាទ ដូចទៅនឹងដើមដែលព្រះមាតារបស់ទ្រង់ កាន់នៅពេលព្រះអង្គប្រសូត។
ទោះបីជាមានការបញ្ជាក់ ពីការសិក្សារស្រាវជ្រាវ របស់ក្រុមអ្នកបុរាណវិទូអង់គ្លេសក៏ដោយ ប៉ុន្តែយើងពុំទាន់អាចជឿជាក់ ១០០ភាគរយនោះទេថា ការស្រាវជ្រាវនេះ ពិតប្រាកដ ឬយ៉ាងណា ស្របពេលដែលមានអ្នកបុរាណវិទូជាច្រើន នៅទូទាំងពិភពលោក បានអះអាងខុសៗគ្នា៕