ប៊ីរីយ៉ា អស់សំណើច នឹងដំណឹងបែកបាក់ស្នេហ៍ ព្រោះមានអ្នកទី៣

11/27/2013 0 Comments A+ a-

ភ្នំពេញ៖ ស្របពេលការងារសិល្បៈ កំពុងតែទទួលបានភាពជោគជ័យខ្លាំង តាមរយៈការគ្រង តំណែងជាតួឯក ពិធីការិនី ការដើម៉ូដ និង ថតស្ប៉តពាណិជ្ជកម្ម កញ្ញា ប៊ីរីយ៉ា ពេលនេះស្រាប់តែធ្លាយដំណឹងលេចឮ ពីបញ្ហាសម្ព័ន្ធភាពរង្គោះរង្គើស្នេហ៍ជារវាងនាង ជាមួយនឹងបុរសសង្ហា ឈុន ហាំងជ័រ ដែលបានសាងឡើងរួមគ្នា ជាងមួយឆ្នាំរបស់ពួកគេ ទាំងពីរ ថាកំពុងមានបញ្ហាប្រះឆាឈានដល់ផ្លូវបែកបាក់ស្នេហ៍។
យោងតាមប្រភពចុងក្រោយ បានឲ្យដឹងថា មកដល់ពេលនេះ សម្ព័ន្ធស្នេហ៍រវាងនាង ប៊ីរីយ៉ា ជាមួយលោក ឈុន ហាំងជ័រ កំពុងតែជួបបញ្ហា រង្គោះរង្គើ មិនអាចឈានទៅដល់ផ្លូវអនាគតខាងមុខនោះឡើយ។ ខណៈដែលព័ត៌មានថ្មីមួយទៀត ក៏បានធ្លាយមកថា កំពុងមានអ្នកជំនួញ ក្រៅស្រុកវ័យជាង ៣០ឆ្នាំម្នាក់ កំពុងចាំត្រង់យកស្នេហ៍ពីកញ្ញា ប៊ី រីយ៉ា បើសិនជានាងផ្តាច់ស្នេហ៍ពីអ្នកចាស់។ ប៉ុន្តែដំណឹងនេះ ត្រូវបានកញ្ញា ប៊ីរីយ៉ា ឆ្លើយច្រានចោល ទាំងអស់សំណើច….!។
ផ្តល់សម្ភាសន៍ឲ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣នេះតារាសម្តែងស្រីកូនកាត់បីសាសន៍ ខ្មែរ-ចិន-ឥណ្ឌា កញ្ញា ប៊ីរីយ៉ា បានប្រាប់ឲ្យដឹងទាំងអស់សំណើចថា "ចាស់ បង..! ចំពោះរឿងស្នេហារបស់ខ្ញុំ ជាមួយគាត់(លោក ឈុន ហាំងជ័រ ) រហូតមកដល់ពេលនេះ គឺនៅតែមានភាពល្អូកល្អឺន ផ្អែមល្ហែមនឹងគ្នាជាធម្មតា …(សើច)អស់មានរឿងអី កើតឡើងទេ..!"។
ស្រីស្រស់ ប៊ីរីយ៉ា បាននិយាយទៀតថា "មួយរយៈនេះ ខ្ញុំមានការងារសិល្បៈរវល់ច្រើន ដូច្នេះហើយយើង ទាំពីរនាក់ ហាក់ឃ្លាតឆ្ងាយពីគ្នាបន្តិចមែន..។ ប៉ុន្តែពុំមែនមានន័យថា ទំនាក់ទំនងស្នេហារវាងខ្ញុំ នឹងគាត់បាន ជួបភាពរង្គោះរង្គើរ ដូចគេនិយាយនោះទេ ពោលគឺស្នេហាពួកយើងទាំងពីរ នៅល្អជាមួយគ្នា ជាធម្មតាដូចមុន.."។ ដោយឡែក ចំពោះរឿងថា មានអ្នកជំនួញក្រៅស្រុក វ័យជាង ៣០ឆ្នាំម្នាក់ កំពុងចាំត្រង់ស្នេហ៍ បើសិនជានាងផ្តាច់ ពីអ្នកចាស់ ត្រូវបានតារាសម្តែងស្រីកញ្ញា ប៊ីរីយ៉ា ឆ្លើយបញ្ជាក់ ដោយអារម្មណ៍ ផ្ញាក់ផ្អើលថា "មានមកពីណាបង...? អស់មានទាល់តែសោះ! ស្ងាត់ជ្រាបតែម្តង តើអ្នកណាគេនិយាយទៅ..?"។
កញ្ញា ប៊ីរីយ៉ា បានបន្ថែមថា ពុំមានរឿងនេះកើតឡើងឡើយ ហើយនាងក៏សុំឆ្លើយបដិសេធ និងច្រានចោលជុំវិញព័ត៌មានដែលបានលើកឡើងទាំងនេះ។ ម្យ៉ាងទៀត កញ្ញា ប៊ីរីយ៉ា ក៏បានចាត់ទុកព័ត៌ មានដែលបានចុះផ្សាយពីរឿងនេះ ថា ជាការនិយាយមិនពិត និងមិនបានសួរនាំឲ្យដឹងច្បាស់ពីនាងដោយផ្ទាល់៕
Looking Today
Looking Today
Looking Today