ចន អេឡិច​ដាហ្វី កើត​ក្តីប្រចណ្ឌ ពេល​ឃើញ ស្រីម៉ុច ឱបកៀក​កើយ​នឹង​ប្រុស​ផ្សេង

11/28/2013 0 Comments A+ a-

ភ្នំពេញ៖ ទស្សនិកជនមួយចំនួន នៅចាំបានថាមុននេះបន្តិច តារាសម្តែង និងជាតារាម៉ូដែល ប្រចាំក្រុម Sun Super Model លោក ចន អេឡិចដាហ្វី ដែលជាប្អូនប្រុសរបស់លោក អេឡិច ហ្សូរ៉ា បានប្រកាសក្តែងៗជាសាធារណៈ ប្រាប់បណ្តាញសារព័ត៌មានថាលោកកំពុង តែមានទំនាក់ទំនងស្នេហា ជាមួយតារាសម្តែង និងជាតារាម៉ូដែលដូចគ្នា គឺកញ្ញា ស្រីម៉ុច ។ តារាសម្តែងវ័យក្មេងរូបសង្ហាលោក ចន អេឡិចដាហ្វី បានបង្ហើបឲ្យដឹងថា រវាងលោក និង ស្រីម៉ុច បានចាប់ផ្តើមយល់ចិត្តគ្នា និងបានបង្កើតស្នេហាដ៏ផ្អែមល្ហែមជាមួយគ្នា ទើបតែបានរយៈពេលបីទៅបួនខែប៉ុណ្ណោះ ។
ចំពោះការប្រកាស ដោយបើកចំហរបស់លោក ចន អេឡិចដាហ្វី បែបនេះ ត្រូវបានមជ្ឈដ្ឋាន និងអ្នកតាមដានសង្គមសិល្បៈ មួយចំនួនមានការកោតសរសើរ ពីសេចក្តីក្លាហាន របស់លោក ដែលបានទម្លាយពីរឿងពិត ឲ្យមហាជនជ្រួតជ្រាប ។ សរសើរពីសំណាក់មហាជនចំពោះ លោក ដាហ្វី គឺដោយសារតែគេយល់ឃើញថា ពីមុនមកគេកម្រនឹងឃើញ តារាប្រុសស្រីណាមួយហ៊ាន និយាយពីចំណងស្នេហាពិត របស់ខ្លួនបែបនេះណាស់ ព្រោះគេខ្លាចបាត់បង់ ប្រជាប្រិយភាពនៅក្នុងសិល្បៈ ។
ខណៈសេចក្តីស្នេហា និងសេចក្តីស្រឡាញ់ កំពុងតែដុតរោលរាលពេញក្រអៅបេះដូង របស់តារាសម្តែងលោក ចន អេឡិចដាហ្វី ជាមួយកញ្ញា ស្រីម៉ុច នោះ បានធ្វើឲ្យលោក អេឡិចដាហ្វី ចេះមានអារម្មណ៍ប្រចណ្ឌភ្លែតតែម្តង ខណៈឃើញរូបថតសង្សារសំណព្វចិត្តរបស់លោក គឺកញ្ញា ស្រីម៉ុច ថតកៀកកើយជាមួយបុរសផ្សេងនោះ ។
ពាក់ព័ន្ធទៅនឹងចំណងស្នេហ៍ របស់លោក ចន អេឡិចដាហ្វី និង ស្រីម៉ុច វិញ លោកបានបង្ហើបប្រាប់គេហទំព័រ Looking TODAY ឲ្យដឹងថា ចំណងស្នេហ៍របស់លោក និងអាម៉ុច គឺមានលក្ខណៈធម្មតាទេ គ្រាន់តែមួយរយៈនេះ ពួកគេមិនសូវបានជួបមុខគ្នា ព្រោះជាប់រវល់រៀងៗខ្លួន ។ លោក អេឡិចដាហ្វី បានបញ្ចេញអារម្មណ៍ស្រងូតស្រងាត់ថា "រយៈពេលពីរខែ មកហើយខ្ញុំ និងអាម៉ុច មិនដែលបានជួបមុខគ្នា ទាល់តែសោះ ។ តែពួកខ្ញុំបានលេង Facebook (Chat) និងនិយាយទូរស័ព្ទជាមួយគ្នាធម្មតា " ។
តារាសម្តែងរូបនេះ បានបន្ថែមថា "ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តដែរហ្នឹង...! ពេលឃើញអាម៉ុចថត ជាមួយគេស្និទ្ធអីចឹង..” ។ គួរបញ្ជាក់ថា ការបញ្ចេញអារម្មណ៍បែបនេះ គឺដោយសារតែពួកគេទាំងពីរនាក់ជាសង្សារជាមួយគ្នា និងបានស្រឡាញ់គ្នាយ៉ាងខ្លាំងទៀតផង ៕
ដាហ្វី និងអាម៉ុច
ដាហ្វី និងអាម៉ុច