ស្ទីលថ្មីប្រើប្រពន្ធជាឧបករណ៍កំដរតណ្ហាកាមគុណ ឆ្លៀតឱកាសលួចទ្រព្យសម្បត្តិពេលកំពុងរួមរ័ក
ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ បុល សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ និងទី២ឈ្មោះ ឃួនទី ភេទស្រី អាយុ២៥ឆ្នាំ អ្នកទាំងពីរ ជាប្ដីប្រពន្ធនឹងគ្នា ។ ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ សុភ័ណ្ណ ភេទប្រុសអាយុ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ៣ សង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ។
តាមការរៀបរាប់របស់ជនរងគ្រោះបានបង្ហាញថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ជនរងគ្រោះមានទំនាក់ទំនងស្គាល់នារីម្នាក់ឈ្មោះ ឃួនទី នៅក្នុងហាងផឹកស៊ីមួយក្នុងខណ្ឌទួលគោក។ ក្រោយមក១សប្ដាហ៍គឺនៅថ្ងៃទី ១៦ គាត់បានទូរស័ព្ទណាត់ជួបនាងមកផឹកស៊ីនៅក្នុងភោជនីយដ្ឋានមួយក្នុង សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ រួចក៏បបួលនាងទៅរួមរ័កនៅក្នុងផ្ទះសំណាក់អប្សរាទឹកថ្លា ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ នៅម៉ោងប្រហែល១១ យប់។ ក្រោយរួមរ័ករួចជនរងគ្រោះជាប់រវល់ចូលបន្ទប់ទឹកលាងសំអាតកាយពេលចេញមកវិញក៏ស្រាប់តែបាត់នាង និងបាត់កាបូបលុយមួយដែលក្នុងនោះមានអត្តសញ្ញាណប័ណ្ណ១ សំបុត្របញ្ចាំខ្សែដៃ១ខ្សែ លុយកាក់មួយចំនួនទៀត និងសោម៉ូតូទៀតភ្លាមៗនោះជនរងគ្រោះរត់មកសួរអ្នកម្ចាស់ផ្ទះសំណាក់គេប្រាប់ថានាងបានជិះម៉ូតូម៉ាកណៃហត ពាក់ស្លាកលេខ 1AT 7180នោះចេញទៅជាមួយប្រុសម្នាក់ទៅបាត់ហើយ។
ក្រោយពីចាប់ខ្លួនចោរញីឈ្មោល សមត្ថកិច្ចកំពុងធ្វើការសាកសួរ ដើម្បីឈានរកចាប់បក្ខពួកពាក់ព័ន្ធបន្តទៀត ៕
_________________________
ប្រភពព័ត៌មានពី៖ កំណើតថ្មី
ប្រភពព័ត៌មានពី៖ កំណើតថ្មី