ចោរលួចគាស់ផ្ទះ បានយកកាំភ្លើងខ្លីនាយរងប៉ុស្តិ៍ព្រែកប្រា បាញ់សម្លាប់ខ្លួនក្នុងស្នាក់ការប៉ូលីស
ជនសង្ស័យមានឈ្មោះ ឃឹម រ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិអង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នមកធ្វើការងារសំណង់ នៅទីក្រុងភ្នំពេញ។ វេលាកើតហេតុ លោកអនុសេនីយ៍ត្រី ជុន សុទិវា នាយរងនគរបាលប៉ុស្តិ៍ព្រែកប្រា ទទួលបន្ទុកព្រហ្មទណ្ឌ បានសួរចម្លើយជនសង្ស័យឈ្មោះ ឃឹម រ៉ា ទាក់ទិននឹងសកម្មភាព លួចគាស់ផ្ទះប្រជាពលរដ្ឋ នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ។
លុះពេលសាកសួររួចលោក ជុន សុទិវា បានអោយជនសង្ស័យអង្គុយ នៅក្នុងបន្ទប់សួរចម្លើយរបស់ខថលួន ហើយលោកបានចេញទៅក្រៅប៉ុស្តិ៍ ដើម្បីរកទិញអាហារស្រស់ស្រូប ស្រាប់តែជនសង្ស័យឈ្មោះ ឃឹម រ៉ា បានយកកាំភ្លើងរបស់លោក ជុន សុទិវា មកបាញ់សម្លាប់ខ្លួនឯងតែម្តង។ ក្រោយហេតុការណ៍នេះ ប៉ូលិសមិនអនុញ្ញាតិអោយថតរូបជនសង្ស័យ ដែលកំពុងដេកស្លាប់ ក្នុងទីស្នាក់ការប៉ុស្តិ៍ឡើយ ហាក់ដូចជាមានអាថ៌កំបាំងណាស់៕
______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ
Read more: http://www.cambodiapage.info/?p=3615#ixzz2kUZBJWyM