ជនជាតិ វៀតណាម ផលិតទូក បាឡា ជ័រស្មាច់ នៅលើផ្ទៃទឹក ទន្លេសាប ក្នុងឃុំ ឆ្នុកទ្រូ មានអ្នកកាង នៅពីក្រោយ
ផ្តល់សិទ្ទិដោយ៖ looking today.com
កំពង់ឆ្នាំង៖ បន្ទាប់ពីមជ្ឈមណ្ឌល ពត៌មានដើមអម្ពិល បានចេញផ្សាយ នូវកន្លែងផលិតទូកបាឡា ជ័រ ស្មាច់ របស់ជនជាតិវៀតណាម ចំនួន ស្ថិតនៅលើផ្ទះបណ្តែតទឹក លើផ្ទៃបឹងទន្លេសាប នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានបន្តសកម្មភាព មិនគោរពតាមកិច្ចសន្យា របស់មន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំង រួចមក រហូតមក ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ សកម្មភាពផលិតទូកបាឡា នៅតែបន្តផលិត នៅលើផ្ទៃទឹកបឹងទន្លេសាប យ៉ាងគគ្លើន ដោយមិនគិតពីផល់ ប៉ះពាល់យ៉ាងដល់បរិស្ថាន និង មច្ឆាជាតិ ដែលគេស្គាល់ ថាម្ចាស់ជាជនជាតិ វៀតណាម ទី១-ឈ្មោះ មីង យ៉ាំងហៀង ភេទស្រី និងទី២-ជាជនជាតិវៀតណាមដូចគ្នា ហើយមានឈ្មោះ ផៃ គឹមសាន អាយុ៥១ឆ្នាំ ភេទប្រុស សញ្ជាតិខ្មែរ មានទីលំនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាអ្នកឈរឈ្មោះក្នុងការបង្កើតសិប្បកម្មខាងលើនេះ ។
ការផលិតទូកបាឡា នាពេលមុន ត្រូវបាន លោក ឈិន គឹមឃន ជាថៅកែ ផ្លូវពីទីប្រជុំជនផ្សារពន្លៃ ត្រង់ចំណុច មុខសាលាស្រុកបរិបូណ៌ ទៅកាន់ផ្សារជើងកំពង់ឆ្នុកទ្រូ បានចេញមុខ មកកាងដោយ ប្រាប់អ្នកកាសែត តាមរយៈទូរសព្ទ នៅព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយលោកអះអាងថា កន្លែងផលិតទូកបាឡា ខាងលើនេះ គឺជារបស់លោក បើចង់ចុះផ្សាយផ្យាយអី ក៏ផ្សាយទៅវាគ្មានបញ្ហាអ្វីឡើយ ។ ប៉ុន្តែរហូត មកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ បន្ទាប់ពីលេចឮពត៌មានថា អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាអោយ លោកអភិបាលស្រុកបរិបូណ៌ រួមទាំងក្រុមប្រឹក្សា ចុះទៅពិនិត្យ ដើម្បីបញ្ឈប់ សកម្មភាពផលិត បាឡា ជ័រស្មាច់ នៅលើផ្ទៃទឹកបេងទន្លេសាប ដែលជាកត្តានាំអោយប៉ះពាល់ដល់ បរិស្ថានធម្មជាតិដ៍ធ្ងន់ធ្ងរនោះ ។ ស្រាប់តែលេខមុខលោកមេឃុំឆ្នុកទ្រូ ឈ្មោះ សំរិទ្ធ ផេង ចេញមុខរៀបរាប់ថា ការផលិតបាឡា ជ័រស្មាច់ នៅក្នុងឃុំឆ្នុកទ្រូ ប្រជាពលរដ្ឋមានការគាំទ្រ ក្នុងការប្រើប្រាស់ ចំណេញផលប្រយោជន៍ជាច្រើន ។
ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះខ្លះទៀត បានរៀបរាប់អោយដឹងថា សិប្បកម្មផលិតទូកបាឡា ជ័រស្មាច់ របស់ជនជាតិ វៀតណាមនេះ គឺគេប្រើសាធារធាតុដើម ជាសារធាតុគីមី ហើយកាកសំណល់ និងការផលិត មានការហូរធ្លាក់ចូល ទៅក្នុងទឹកទន្លេបានប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ និងមច្ឆាជាតិ ដែលរស់នៅ ក្នុងទឹកទន្លេសាប និង ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជនជាតិវៀតណាមដែលផលិតទូកបាឡាខាងលើ បានអោយដឹងថា ពួកគេផលិតទូកបាឡា នៅលើទឹកខ្មែរបានរហូតមកដល់បច្ចុប្បន្ន គឺពួកគេបានចំណាយទូកបាឡាប្រវែង ៧ម៉ែត្រ ២តឹក ចំនួនមួយគ្រឿង អោយទៅលោកមេឃុំ សំរិទ្ធ ផេង មួយគ្រឿងទៀតអោយទៅប៉ុស្តិ៍នគរបាលឆ្នុកទ្រូ និងមួយគ្រឿងទៀត អោយទៅលោក ទឹង សុភក្ត្រ័ នាយស្នាក់ការសន្តិសុខ នៃកងរាជអាវុធហត្ថនៅតំបន់ឆ្នុកទ្រូ ប៉ុន្តែស្នាក់ការ ខាងលើនេះ លេចឮថា លោកមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តដកចោល ផ្លាស់ទៅនៅកន្លែងផ្សេង ដោយ ឡែកគម្រោងបាឡា មួយគ្រឿងទៀតសម្រាប់ផ្តល់ជូនលោក អ៊ុយ ប៊ុនធន នាយកបរិស្ថាន ប្រចាំតំបន់ឆ្នុកទ្រូ នោះមិនទាន់ បានអោយនៅឡើយទេ ។
សូមរម្លឹកថា កន្លងទៅថ្មីៗនេះ មន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងបានអោយម្ចាស់ សិប្បកម្ម ខាងលើ មិនអោយផលិតទូកបាឡាជ័រ-ស្មាច់នៅលើផ្ទែទឹកបន្តទៀត បើពុំនោះទេ សិប្បកម្មខាងលើ នឹងត្រូវបញ្ឈប់ អាជីវកម្មទាំងស្រុងតែម្តង ។ បើទោះបែបនេះក្តី ម្ចាស់សិប្បកម្មខាងលើ នៅតែបន្តសកម្មភាព ផលិតបាឡាជ័រ ឬស្មាច់នៅលើផ្ទៃទឹកទន្លេសាបដដែល ។
Read more: http://www.cambodiapage.info/?p=3612#ixzz2kUW0PHKq