របរ​រកស៊ី​ផ្លូវភេទ​នៅ​ប្រទេស​ចិន​

11/28/2013 0 Comments A+ a-

timthumbថ្វីត្បិត​តែ​ប្រទេស​ចិន​ជាប្រទេស​ដែល​ប្រកាន់​លទ្ធិ​កុម្មុយនីស្ត​តឹងរឹង​ក៏ដោយ​ក៏​មុខរបរ​ដ៏​ចាស់​គំរិលមួយ​របស់​មនុស្ស​លើ​ផែនដី​គឺ​មុខ​របរ​ពេស្យាចារ​បាន​រីក​ដុះដាល​គ្មាន​នរណា​អាច​ទប់​ស្កាត់​បាន​។
ប្រភព​ពី​សារព័ត៌មាន​ចិន មួយ​ឈ្មោះ ម៉ែល អនឡាញ(Mail online)បាន​ផ្សាយ​ថា៖
គ្វ័ងទុង ដែលជា​ខេត្ត​ដ៏ធំ​មួយ​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន​ទីក្រុង​គ្វ័ងទុង​ត្រូវបាន​គេ​ចាត់​ទុក​ថា ជា ទីក្រុង​សិចដ៏​ធំ​មួយ​ប្រចាំ​ប្រទេស​ចិន​។តាម​របាយការណ៍​ស្ថិតិ​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​ទីក្រុង​គ្វ័ង ទុង​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជាង៧លាន​នាក់​។​ជាង១០​ភាគរយ​ក្នុង​ចំណោម​ប្រជាជន​សរុប​ប្រកប​របរ​រកស៊ី​ជា​អ្នក​លក់ដូរ​ផ្លូវភេទ​។ស្ថិតិ​មិន​ផ្លូវការណ៍​​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា ទីក្រុង គ្វ័ងទុង​មានស្ត្រី​បម្រើ​សេវាកម្ម​ផ្លូវភេទ​ជាង​៣​សែន​នាក់។
ចំណែក​ឯខេត្ត​ក្វាង​ចូ​វនៃប្រទេសចិនវិញក៏គឺជា​តំបន់​ដែល​គ្របដណ្តប់​ទៅ​ដោយ បារ ខារ៉ាអូខេ ភ្លើង​ពណ៌​ចម្រុះ និង​មាន​ស្ត្រី​រកស៊ី​ផ្លូវភេទប្រមាណ៣សែន​នាក់ដែរ។នេះ​បើ​តាម​របាយការណ៍​របស់​អ្នក​ស្រុក​រស់​នៅ​តំបន់​ខាងលើ​។​
ឧស្សាហកម្ម​រកស៊ី​ផ្លូវភេទ​នៅគ្វ័ងទុង​គឺជាមុខ​របរមួយ​ដែល​ត្រូវបាន​គេ​ចាប់អារម្មណ៍​ជាងគេ​ក្នុង​ចំណោម​​មុខរបរ​នានា​ជា​ច្រើនទៀត​នៅក្នុង​ខេត្តនេះ​។​យ៉ាងណា​ក៏ដោយ មុខរបរ​នេះ​ត្រូវបាន​ហាម​ឃាត់​នៅក្នុង​ប្រទេស​ចិន​ក៏​ដូចជា​ទីក្រុង​គ្វ័ងទុង​នេះ​ដែរ​។​ជាញឹកញយអាជ្ញាធរក្នុង​តំបន់​​តែងតែ​លប​វាយឆ្មក់​បង្រ្កាប។តែ​ទោះបីជា​រដ្ឋាភិបាល​ក្នុង​តំបន់​ព្យាយាម​ទប់​ស្កាត់​យ៉ាង​សកម្ម​ក៏​ដោយ​ក៏​ការ​លក់​ដូរ​ភេទ​នៅតែ​បន្ត​កើន​ឥត​ឈប់ឈរ ព្រោះ​ជារ​បរមួយ​ដែល​អាចជួយ​ឲ្យ​ពួកគេ​ទាំងនោះ​រកបាន​ប្រាក់​ចំណូល​យ៉ាង​ច្រើន​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។​
ថ្មីៗ​កន្លងទៅ​ប៉ូលិស​ក្នុង​តំបន់​បាន​ចុះបង្ក្រាប​ភោជនីយដ្ឋាន​ចំនួន​៦​ដោយ​បានចាប់ និង​ឃាត់​ខ្លួន​ស្ត្រី​រកស៊ី​ផ្លូវភេទ​ចំនួន​២០៩​នាក់ តែ​សកម្មភាព​នេះ​គ្រាន់តែជា​សកម្មភាព​ដដែលៗ​តែប៉ុណ្ណោះ។​ក្រុមអ្នក​វិភាគ​បញ្ហា​សង្គម​នៃ​ប្រទេស​ចិន​បាន​ឲ្យ​ដឹងថា​អ្វីដែល​ជា​បញ្ហាចោទ​បំផុត​សម្រាប់​ទីក្រុងគ្វ័ងទុងនាថ្ងៃ​អនាគត​នោះ​គឺ​បញ្ហា​ជំងឺ​អេដស៍​និង​កង្វះខាត​ផ្នែក​សុខ​ភាព​របស់​ប្រជាពលរដ្ឋ​៕​ពេស្យាចារនៅចិន
ពេស្យាចារនៅចិន2
ពេស្យាចារនៅចិន1
ប្រភពពី Free Press Magazine