សង្គមស៊ីវិលរៀបចំសន្និសីទ និយាយពីភាពមិនប្រក្រតីជុំវិញការបោះឆ្នោត
សន្និសីទនេះធ្វើឡើង ក៏ដើម្បីឲ្យសង្គមស៊ីវិលបំរើការទាក់ទងផ្នែកបោះឆ្នោត ដូចជាអង្គការខុមហ្វ្រែល នីកហ្វិច រួមទាំងក្រុមអ្នកកាសែតស៊ើបអង្កេត បង្ហាញរបាយការណ៍នានាជុំវិញការបោះឆ្នោតដែលខ្លួន ទទួលបាន។
គួរកត់សម្គាល់ថា សន្និសីទកាសែតស្តីពីភាពមិនប្រក្រតី នៃការបោះឆ្នោតនេះ សង្គមស៊ីវិលធ្លាប់បានធ្វើជាច្រើនលើកច្រើនសាររួចមកហើយ ដោយសង្គមស៊ីវិលទាំងនេះយល់ឃើញថា ការបោះឆ្នោតជាតិនីតិកាលទី៥ ឆ្នាំ២០១៣នេះ មានភាពមិនប្រក្រតីច្រើនដូចជា ប្រជាពលរដ្ឋមិនមានឈ្មោះបោះឆ្នោត អ្នកបោះឆ្នោតមានឈ្មោះស្ទួន និងទឹកខ្មៅជ្រលក់ម្រាមដៃ លាងជ្រះជាដើម។
គួរបញ្ជាក់ថា សន្និសីទនេះ ធ្វើឡើងស្របពេលដែល គណបក្សសង្គ្រោះជាតិ គ្រោងនឹងរៀបចំ មហាបាតុកម្មខែក្រោយ នៅទឹកដីក្រុងអង្គរ ខេត្តសៀមរាប ដើម្បីទាមទារយុត្តិធម៌ ជូនម្ចាស់ឆ្នោត និងបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី បានស្នើរឲ្យលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូអា បញ្ជូនអ្នកសង្កេតការណ៍ មកកម្ពុជា ដើម្បីធ្វើកំណែទម្រង់នៃប្រព័ន្ធបោះឆ្នោតនៅកម្ពុជាផងដែរ៕(ដោយៈសៅ វិសាល)
____________________