តារាបង្ហាញម៉ូដសិចស៊ី ហ្វីលីពីនត្រូវប្ដីវាយរហូតដល់ស្លាប់
តារាបង្ហាញម៉ូដទស្សនាវដ្ដីល្បី FHM ប្រទេសហ្វីលីពីនវ័យ២៨ឆ្នាំនាង Aiko Baniqued Moore ត្រូវស្វាមីវាយដំយ៉ាងធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតបើតាមការប៉ាន់ស្មានបណ្ដាលមកពីភ្លើងប្រច័ណ្ឌ។
គេហទំព័រព័ត៌មានអនឡាញហ្វីលីពីនមួយបានចុះផ្សាយថាប៉ូលិសបានចាប់ខ្លួនអ្នកធុរកិច្ចជនជាតិអាមេរិក James Edward Moore ក្រោមការចោទប្រកាន់ថាបានវាយធ្វើបាបរាងកាយនាង Aiko Baniqued Moore តារាបង្ហាញម៉ូដ FHM ជនជាតិហ្វីលីពីនរហូតដល់បាត់បង់ជីវិត។
តារាបង្ហាញម៉ូដ FHM វ័យ២៨ឆ្នាំរូបនេះបានបាត់បង់ជីវិតកាលពីថ្ងៃ១៣ វិច្ឆិកាកន្លងមកក្រោយពីនាងត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យដោយសារតែនាងមានរបួសធ្ងន់ធ្ងរបរិវេណក្បាល។
រូបថត Aiko Baniqued Moore និងស្វាមីជាជនល្មើសដែលនាងបង្ហោះក្នុង Facebook កាលនៅរស់
តាមសម្ដីសាក្សី និងជាមិត្តភក្ដិរបស់តារាបង្ហាញម៉ូដរូបនេះបានប្ដឹងប៉ូលិស និងបញ្ជាក់អះអាងថា តារាបង្ហាញ FHM និងស្វាមីបានប្រកែកទាស់ទែងគ្នាយ៉ាងខ្លាំងដោយសារតែការប្រចណ្ឌរហូតដល់ James បានប្រើកម្លាំងវាយដំលើរាងកាយភរិយារបស់ខ្លួន។
មិត្តភក្ដិ Aiko ដែលជាសាក្សីក្នុងហេតុការណ៍នោះបានប្រាប់ប៉ូលិសថានៅវេលាម៉ោង៤:៣០នាទីល្ងាចប្ដីប្រពន្ធទាំងពីរមានការទាស់ទែងគ្នានៅក្នុងខុនដូដែលពួកគេរស់នៅ។
ដោយសារតែពីរនាក់ប្ដីប្រពន្ធទាំងពីរកាន់តែឈ្លោះប្រកែកគ្នាខ្លាំងឡើងមិត្តភក្ដិរបស់ Moore បាននាំកូនពួកគេចេញពីទីនោះហើយក៏បានទាំងប្ដឹងប៉ូលិសផងដែរ។ ក្រោយពីប៉ូលិសទៅដល់ក៏ឃើញ Jamesកំពុងតែវាយដំរាងកាយនាង Aiko ជាភរិយារបួសពេញខ្លួន ថែមទាំងចាប់ក្បាលបោកនឹងឥដ្ឋទៀត។
Aiko Baniqued Moore និងកូនទាំងពីរបស់នាងកាលនៅរស់
ក្រោយពីការមានហេតុការណ៍ដ៏អាក្រក់នេះ James ប្ដីរបស់ Aiko មិនបានរត់គេទៅណាទេពោលគឺនៅក្នុងបន្ទប់គេងក្នុងខុនដូដដែលរហូតដល់ប៉ូលិសចាប់គេយកទៅដាក់ក្នុងមន្ទីរឃុំឃាំង។
អ្នកធុរកិច្ចអាមេរិករូបនេះនឹងត្រូវប្រឈមមុខការចោទប្រកាន់ពីគ្រួសារសពនាង Aiko ព្រមទាំងសមត្ថកិច្ចប៉ុន្តែគ្រួសារសពតារាបង្ហាញម៉ូដរូបនេះមិនទាន់បានដាក់ពាក្យបណ្ដឹងនៅឡើយទេ។ បើតាមសំដីមិត្តសម្លាញ់នាង Caramat បានប្រាប់ថាប៉ូលិសគួរតែដាក់ប្ដឹង James ជំនួសគ្រួសារសព។
ខាងក្រោមជារូបថតបង្ហាញម៉ូដរបស់នាងកាលនៅរស់៖
ប្រែសម្រួល៖ សុខា នីកា
ប្រភព ៖ asiaone
ប្រភព ៖ asiaone