ក្រុមកម្មកររោង ចក្រអេសអិល កាន់តែ ពុះកញ្ជ្រោល តតាំងជាមួយ សមត្ថកិច្ច (មានវិដេអូ)
ផ្តល់សិទ្ទិដោយ៖ looking today.com
ភ្នំពេញ ៖ គិតត្រឹមវេលាម៉ោង១១និង ១០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ក្រុមកម្មករជាច្រើននាក់ របស់រោងចក្រ អេសអិល មិនទាន់ចុះចាញ់នោះឡើយ ផ្ទុយទៅវិញ មានតែប្រមូលផ្ដុំគ្នាសារជាថ្មី ដើម្បីតតាំងជាមួយក្រុមសមត្ថកិច្ចជាច្រើននាក់ ដែលទប់ស្កាត់នៅទីនោះ ។
សមត្ថកិច្ច៤នាក់ ដែលត្រូវក្រុមកម្មករ ចាប់យកទៅឃុំនៅក្នុងកុដិព្រះសង្ឃ ក្នុងវត្ដ
ស្ទឹងមានជ័យ ត្រូវបានជួយសង្គ្រោះត្រឡប់ មកវិញ ហើយ ដោយពុំមានរងគ្រោះថ្នាក់ នោះទេ ខណៈដែលអ្នកកាសែតពីរនាក់ ម្នាក់ មកពីទូរទស្សន៍ប៉ុស្ដិ៍លេខ៩ និងម្នាក់ទៀត កាសែតបរទេស មិនទាន់ដឹងអង្គភាពណា បានរងរបួស និងសន្លប់នៅនឹងកន្លែងកើតហេតុ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលនេះ ក្រុមកម្មករមិនទាន់ចុះចាញ់នោះ ឡើយ ហើយមានបំណងចង់ដុតរថយន្ដរបស់សមត្ថកិច្ចថែមទៀតផង។
ជាមួយគ្នានេះ បើតាមសេចក្ដីរាយការណ៍ខាងលើ ពេលផ្ទុះអំពើហិង្សារវាងក្រុមសមត្ថកិច្ចនិងក្រុមកម្មករកើតឡើងភ្លាម ស្រាប់តែលេចមុខក្រុមក្មេងៗបងតូចបងធំ នៅម្ដុំវត្ដស្ទឹងមានជ័យ មកតវ៉ានិងគប់ដុំមក លើក្រុមសមត្ថកិច្ច បណ្ដាលឱ្យរងរបួសទៀត ផង ។
Read more: http://www.cambodiapage.info/?p=3473#ixzz2kPmJQB3I