គ្រាន់តែ​ដក​ធ្មេញ​បុរស​ម្នាក់​ស្លាប់​ដោយសារ​ពេទ្យ​

11/22/2013 0 Comments A+ a-

One-death-due-to-dakathmenh-(1)ខេត្តសៀមរាប​: ​បុរស​ម្នា​ក់បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​សៀមរាប បន្ទាប់ពី​បុរស​នោះ បាន​ទៅ​ឲ្យ​ពេទ្យ​របស់​អង្គការ​មួយ ដកធ្មេញ នៅ​មណ្ឌល​សុខភាព​មូលដ្ឋាន​។ បន្ទាប់ពី​ដក​ធ្មេញ​ហើយ សាច់​គល់​ធ្មេញ​បាន​ឡើង​ហើម ហើយក៏​មក​គ្លី​នី​ក​ឯកជន​ដើម្បី​ព្យាបាល​តែ ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូនមក​មន្ទីរពេទ្យបង្អែក​ខេត្ដ​សៀមរាប ក៏​ស្លាប់​នៅ​ទីនោះ​តែម្ដង​។​
​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​ការដក​ធ្មេញ ហើយ​ឆ្លងកាត់​ពេទ្យ​៣​កន្លែង​នោះ​ឈ្មោះ​ជិ​ក សារុន អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ។ ជនរងគ្រោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​សៀមរាប​នៅ​រសៀល ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៣​។
​ស្ដ្រី​ឈ្មោះ​មូល លូន អាយុ​៥៧​ឆ្នាំ ជា​បងស្រី​បង្កើត​របស់​ជនរងគ្រោះ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា កន្លងទៅ មាន​ពេទ្យ​អង្គការ​មួយ​ឈ្មោះ​អក្សរ​កាត់​AFH បានមក​អំពាវនាវ​ដ​ល់​ប្រជាពលរដ្ឋ​នៅ​សង្កាត់់​ស្រ​ង៉ែ​ថា បងប្អូន​ណា​ឈឺ ធ្មេញ​ត្រូវ​ការដក អង្គការ​នឹង​ដក​ដោយ​មិន​យកលុយ​។ នៅថ្ងៃនោះ ប្អូនប្រុស​របស់គាត់​ក៏បាន​ទៅ​អង្គការ​ឲ្យ​ជួយ​ដក​ធ្មេញ​ឲ្យ​នៅ​សាលាសង្កាត់​ស្រ​ង៉ែ​។ ក្រោយពី​ដក​ធ្មេញ​បាន​រយៈពេល​៣​ថ្ងៃ ថ្គាម​ប្អូនប្រុស​របស់គាត់​បាន​ឡើង​ហើម​ឈឺ ក៏​ទៅរក​ពេទ្យ​អង្គការ​វិញ ក៏​រក​មិនឃើញ មិនដឹងថា ពេទ្យ​នោះ​ទៅដល់​ណា​ឡើយ​។​ពេលនោះ​បងប្អូន​ក៏បាន​នាំ​ជនរងគ្រោះ​មកកាន់ គ្លី​នី​ក​ឯកជន​ឈ្មោះ មណ្ឌល​សុខភាព ស្ថិត នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ មកដល់​គ្លី​នី​ក​មណ្ឌល​សុខភាព​ឯកជ ន​នោះ ហើយក៏​សំរាក​មួយ​យប់​ទើបបាន​ធ្វើការ​វះកាត់​។​
​​ស្ដ្រី​នោះ​បញ្ជាក់ថា នៅពេល​វះកាត់​រួច​បាន​២​ថ្ងៃ ស្ថានភាព​របស់​ប្អូន​គាត់​ធ្ងន់​ពេក​ក៏ត្រូវ​គ្លី​នី​ក​មណ្ឌល​សុខភាព​ឯកជន​នោះ បញ្ជូនមក​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​បន្ដទៀត ប៉ុន្ដែ​ជា​អកុសល​ប្អូន​របស់គាត់​បាន​ស្លាប់​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២០ ខែ​វិ​ច្ឆិ កា នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​នោះ​តែម្ដង​។ ក្រោយពី​ស្លាប់ ក្រុមគ្រួសារ​បាន​យក​សាកសព​មកកាន់​ភូមិ​ព្រៃធំ សង្កាត់ ស្រ​ង៉ែ​ដើម្បី​ធ្វើបុណ្យ​។​
​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ សមត្ថកិច្ច​ជំនាញ​របស់​ខេត្ដ​បាន​ចុះទៅ​ដល់ផ្ទះ​ជនរងគ្រោះ ដើម្បី​ពិនិត្យ​សាកសព ប៉ុន្ដែ​សាក សព​បាន​ដាក់ចូល​មឈូស​បាត់ទៅហើយ ហើយ​សមត្ថកិច្ច​ក៏បាន​ឈានដល់​ការពិនិត្យ​ឱ្យឃើញ​ពីអ្វី​ក្រៅពី​នោះឡើយ ដោយ​សមត្ថ កិច្ច​ខ្លះ​និយាយថា មិនដឹងថា ត្រូវ​វិនិច្ឆ័យ​បែបណា​ឡើយ​។ សមត្ថកិច្ច​បញ្ជាក់ថា ការស្លាប់​នេះ​គឺមាន​ការបញ្ជាក់​ពី​ពេទ្យ​ត្រឹមត្រូវ ។ ទោះបីយ៉ាងណា​ក៏ដោយ គេ​មិនអាច​សុំ​បំភ្លឺ​ពី​ពេទ្យ​អង្គការ​បានទេ​។​
​ខាង​ក្រុមគ្រួសារ​បាន​និយាយថា កំពុង​ពិចារណា​ថា​ត្រូវ​ប្ដឹង​ពេទ្យ​ទាំងនោះ​(​ពេទ្យ​អង្គការ​និង​គ្លី​និ​ច​ឯកជន​)​ឬ​យ៉ាងណា​នោះទេ រង់ចាំ​ការធ្វើ​បុណ្យសព​រួចហើយ​សិន​៕
ទិដ្ឋភាពនៅផ្ទះបុណ្យសព
ប្រភពពី CEN