តូចចិត្ដ ជំពាក់លុយគេ ៣ម៉ឺនបាត គ្មាន លុយសង សម្រេចចិត្ដ ចងក

11/22/2013 0 Comments A+ a-

CH-0799ផ្តល់សិទ្ធិដោយ៖ DAP-NEWS
បាត់ដំបង ៖ ស្ដ្រីមេម៉ាយម្នាក់ បានជ្រើស រើសយកផ្លូវស្លាប់ដោយសារតែតូចចិត្ដជំពាក់ ប្រាក់គេ ៣ម៉ឺនបាត ហើយមិនអាចរកសង ដោយវិធីណានោះ ក៏សម្រេចចិត្ដចងកសម្លាប់ ខ្លួននៅលើដើមអំពិល ទុកឱ្យកូននៅកំព្រា គ្មានម្ដាយ ។
អធិការរងទទួលផែនព្រហ្មទណ្ឌ ស្រុក សំពៅលូនលោក ឈិត សេង បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា សពស្ដ្រី រងគ្រោះត្រូវបាន កូនប្រុស និងប្រជាពលរដ្ឋ ប្រទះឃើញចងកនៅលើ ដើមអំពិល កាលពី វេលាម៉ោងជាង១១ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ស្ថិតនៅ ចំណុចអូរល្ហុង ភូមិ ថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្ដ បាត់ដំបង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះទៅ ជួយអន្ដរាគមន៍ និងធ្វើកោសល្យវិច័យសព ជនរងគ្រោះ ។
លោក ឈិត សេង បានបន្ដថា ស្ដ្រីរង គ្រោះឈ្មោះ ទួន ភឿន អាយុ ៥៥ឆ្នាំ ជា កម្មករស៊ីឈ្នួល និងជាស្ដ្រីមេម៉ាយរស់នៅ ជាមួយកូនប្រុស ។ បើតាមលោកអធិការរង ដែលបានសាកសួរដំណើររឿង ពីកូនប្រសុ ឈ្មោះ អូន ស្រីនាង អាយុ២៣ឆ្នាំ នោះ បានប្រាប់ថា មូលហេតុដែលម្ដាយយក ក្រម៉ាចងកនៅលើដើមអំពិល ដើម្បីផ្ដាច់ ជីវិតយ៉ាងដូច្នេះ ដោយសារតែម្ដាយជំពាក់ ប្រាក់គេ ៣ម៉ឺនបាត គ្មានលុយសង។
ក្រោយ ពិនិត្យកោសល្យវិច័យរួចមក សមត្ថកិច្ចបាន ប្រគល់សពជនរងគ្រោះ ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕