មហាចោរ​ហែក​គុក​រត់​ពី​ខេត្តកំពង់ចាម​ត្រូវអស់​លក្ខណ​នៅ​ជាយដែន​ថៃ​

11/22/2013 0 Comments A+ a-

22b6បន្ទាយមានជ័យ​៖ មហាចោរ​ហែក​គុក​នៅ​ខេត្តកំពង់ចាម ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អនុវត្ត​ន៏​តាម​ដីកា​លេខ​៨៤៧ របស់​ចៅក្រម​ស៊ី​ប​សួរ​សាលាដំបូង ខេត្តកំពង់ចាម​លោក សែត វិសិដ្ឋ​មុនី  ។​
លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២​វិច្ឆិកា​ឆ្នាំ​២០១៣​នេះ​ថា​៖ បុរស​ដែល​កម្លាំង​នគរបាល​របស់លោក​បាន​ឃាត់ខ្លួន​នៅ​ស្រុក​សំពៅ​លួ​ន ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​២១​វិច្ឆិកា​២០១៣​នោះ មានឈ្មោះ​ឡុង ប៊ុនថន ហៅ សុខ ឈាង ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ជនជាតិខ្មែរ ដើមកំណើត​នៅ​ភូមិ​មាត់​ឃ្មុង​ឃុំ​ជី​រោ​ទី​០២ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅ​ភូមិ​គីឡូម៉ែត្រ​៤​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​
លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា​៖ ជន​ខាងលើ​គឺ​បាន​ប្រព្រឹត្ត​ហែក​គុក​នៅ​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី​០១​ខែតុលា​ឆ្នាំ​២០១២​មក​ម្លេះ​ហើយ​វា​បានមក​សម្ងំ​លាក់ខ្លួន​នៅ​ជាយដែន​ខ្មែរ​ថៃ​ឯ​ក្រុង​ប៉ោយប៉ែត ដើម្បី​គេចវេស​ពី​ការឃុំខ្លួន​របស់​តុលាការ ។ លោក អធិការ​ដដែល​បាន​ឲ្យ​ដឹង​បន្តទៀតថា​៖​បន្ទាប់ពី​បាន​ចាប់ខ្លួន ឈ្មោះ ឡុង ប៊ុនថន​ហៅ សុខ ឈាង រួចមក​យើង​ដកហូត​បាន​ភ​ស្តុ័​តាង​រួមមាន​៖ អាវុធ​ធុន​ខ្លី​មួយ​ដើម គ្រាប់​ចំនួន​០៧​គ្រាប់​ទូរ​សព្ទ័​ដៃ​ចំនួន​០២​គ្រឿង​នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៣​នេះ​លោក​នឹង​ប្រគល់​ខ្លួន​ជន​ដែល​បាន​ប្រព្រឹត្ត​ហែក​គុក​រត់​ខាងលើ​រួម​និង​វត្ថុតាង ឲ្យ​ទៅ​សមត្ថកិច្ច​នគរបាល ខេត្តកំពង់ចាម​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធិ​នៃ​ច្បាប់ ។​
សូមបញ្ជាក់​ផងដែរ​ថា​៖ នៅ​ទឹកដី​ជាយដែន​ខ្មែរ​ថៃ​នេះ ជនខិលខូច​ភាគច្រើន​ដែល​បាន​រត់គេច​ពី​ការឃុំខ្លួន ហើយ​មក​តាំង​លំនៅដ្ឋាន​នៅទីនេះ​គឺ​បាន​អស់​លក្ខ​ណ័​ជាច្រើន​មកហើយ ជាក់ស្តែង​ជើង​ខ្លាំង​ហែក​គុក ឈ្មោះ ឡុង ប៊ុន ថន​ហៅ​សុខ​ឈាង នេះ​ជាដើម គឺ​ត្រូវបាន​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​តាម​ប្រ​ម៉ាញ់​រហូតដល់​ទីបញ្ចប់​ចាប់បាន​នៅ​ខេត្តបាត់ដំបង ។
22b522b6
______________________
ប្រភពព័ត៌មានពី៖ វាលឥន្ទ្រី