ប្រទះ​ឃើញ​​សព​​បុរស​​ម្នាក់ ត្រូវ​ឃាត​ក​ដៃ​ឆៅ​កាប់​​ដាច់​​ក្បាលបាត់ មើល​ទៅ​គួរ​ឲ្យ​រន្ធត់​បំផុត​

11/22/2013 0 Comments A+ a-

Wat-Kampot​ខេត្តកំពត ៖ សាក​សព​​បុរស​​ម្នាក់ ដែល​​​ត្រូវ​ឃាត​ក​កាប់ ដាច់​​ក្បាល​​ចេញ​ពី​​ស្មា ត្រូវ​បាន​​សាច់​ញាតិ ប្រ​ទះ​ឃើញ​​នៅ​​ក​ណ្តាល​​វាល​ស្រែ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង ១០ យប់​ថ្ងៃ​ទី​​២១ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ ក្នុង​ភូមិ​​កោះ​​ចម្ការ ឃុំ​​បឹង​​សា​លា​​ខាង​ត្បូង ស្រុក​​កំ​ពង់​ត្រាច ខេត្តកំពត ដែល​មកដល់ពេលនេះ មិនទាន់​រកឃើញ​ក្បាល​នៅឡើយ​ទេ​។​

សាច់ញាតិ​បាន​ប្រាប់ថា ជនរងគ្រោះ​មានឈ្មោះ យុង ហាន អាយុ ៤៨​ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ តែង​ទៅ​រាយ​សន្ទូច នៅ​ចំណុចកើតហេតុ​នោះ ហើយ​ជាធម្មតា​ជនរងគ្រោះ បាន​ចេញទៅ​នៅពេល​ព្រលប់ ហើយ​ត្រឡប់​ចូល​ផ្ទះ​វិញ នៅ​ម៉ោង​ប្រមាណ ៨ យប់​ជា​ទៀងទាត់​។ នៅ​យប់កើតហេតុ បាត់​ជនរងគ្រោះ​មិនឃើញ​ទៅផ្ទះ​ទេ រហូតដល់​ម៉ោង ១០ យប់ ក្រុមគ្រួសារ​បាន​តាមរ​ក ហើយក៏​ប្រទះឃើញ​ជនរងគ្រោះ ដេកស្លាប់​ទៅហើយ ដោយ​សាកសព ត្រូវគេ​កាប់​ដាច់​ក្បាល​បាត់​តែម្តង​៕
____________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ