ពិធីមង្គលការ គង់ សុជាតិ និងវិបុល មិនឃើញមានពិធីហែរជំនូន
នៅទីបំផុតទៅ មេម៉ាយសាច់ចាំ អ្នកនាង គង់ សុជាតិ និង កំលោះសង្ហារ លោក ជាវិបុល បានដឹកដៃគ្នាចូលរោងជ័យហើយនៅព្រឹកមិញនេះ ដោយពិធីធ្វើឡើងស្របតាមប្រពៃណីខ្មែរស្ទើរតែទាំងស្រុង ប៉ុន្តែ គេមិនឃើញមានពិធីហែរជំនូននោះឡើយ។ ពិធីមង្គលការនេះ បាននឹងកំពុងប្រព្រឹត្តិទៅនៅគេហដ្ឋានខាងស្រី នៅខាងលិចផ្សារធំថ្មី ចម្ងាយប្រមាណជា ៥០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ។

ថ្វីបើមានពិធីច្រៀងរាប់ផ្លែឈើជំនូន ដោយមានផ្លែឈើ សាច់ និងគ្រឿងរណ្ដាប់ជាច្រើន ដែលបានរៀបចំទុកជាស្រេចនោះ ក៏ពិតមែន ប៉ុន្តែគេមិនឃើញមានការដើរក្បួន នៃពិធីហែរជំនូននោះទេ។
តាមទម្លាប់ប្រពៃណីខ្មែរ គឺនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ គេអាចរៀបចំបានច្រើនបែបច្រើនយ៉ាង ទៅតាមប្រពៃណីរបស់ប្រជាជនខ្មែរ ប៉ុន្តែទម្លាប់មួយមិនអាចរំលងបាននោះ គឺពិធីហែរជំនូន ដែលកូនកំលោះត្រូវហែរជំនូនមានផ្លែឈើ នំចំណី បន្លែ សាច់ និងភេសជ្ជៈ និងរណ្ដាប់ជាច្រើនទៅគេហដ្ឋានខាងស្រី ដើម្បីស្ដីដណ្ដឹង និងសុំផ្លូវដើរជណ្ដើរឡើង ដោយមានមេបាខាងប្រុស ខាងស្រីជាអ្នកដែលសាសងពាក្យស័ព្ទ ក្នុងការស្ដីដណ្ដឹង។
Sabay មិនអាចសុំការបកស្រាយពីម្ចាស់សាមីបាននោះទេ ដោយសារតែអ្នកទាំងពីរកំពុងរវល់នៅក្នុងពិធីសិរីសួស្ដី នៃមង្គលការរបស់ពួកគេ។ ប៉ុន្តែមានភ្ញៀវដែលបានចូលរួមក្នុងពិធីនោះ បាននិយាយថា ការណ៍ដែលមិនមានពិធីហែរជំនូន អាចថា ឥឡូវគេចង់កាត់ឲ្យខ្លី និងមិនចង់ស្មុគស្មាញច្រើន ហើយមួយទៀត អ្នកនាង គង់សុជាតិ ធ្លាប់រៀបការម្ដងរួចមកហើយ។
នៅក្នុងពិធីមង្គលការរបស់អ្នកទាំងពីរ កាលពីព្រឹកមិញនេះ ពួកគេបានត្រៀម ១០ តុ ដោយអញ្ជើញតារាល្បីៗចូលរួមនៅក្នុងពិធីនេះដែរ ប៉ុន្តែតារាដែលមកចូលរួម គឺមានតែ លោក អេន ឌី ប៉ុណ្ណោះដែលបានមកដល់នៅម៉ោង ៨ : ៣០ នាទី ទៅហើយ។
ទោះបីជាយ៉ាងណាក្ដី នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍នៅព្រឹកមិញនេះ បានប្រព្រឹត្តិទៅដោយរលូនដោយមាន មេបា ទាំងសងខាង និងភ្ញៀវពីសាច់ញាតិទាំងពីរ បានចូលរួមច្រើនកុះករ ដោយម្នាក់ៗបានបញ្ចេញស្នាមញញឹមស្វាគមន៍យ៉ាងកក់ក្ដៅ នៃពិធីមង្គលការនេះ។
ពិធីមង្គលការ កាលពីព្រឹកមិញនេះ គេសង្កេតឃើញ មានការរៀបចំជំនូន ដែលរៀបចំជាស្រេច ដោយផ្លែឈើផ្សេងៗ និងគ្រឿងរណ្ដាប់ជាច្រើន និមន្តព្រះសង្ឃ ពិធីរាំកាន់ដាវ ច្រៀងរាប់ផ្លែឈើជំនូន ពិធីពាក់ចិញ្ចៀន ពិធីសូត្រមន្ត ពិធីកាត់សក់ ពិធីសំពះកុងម៉ា ពិធីផ្ទឹមចងដៃ និងញុំាបាយពេលថ្ងៃត្រង់។ ឯពិធីលៀងសាយភោជពិធីមង្គលរបស់ពិធីការិនីល្បីឈ្មោះរូបនេះ នឹងធ្វើនៅសណ្ឋាគារផ្កាយ ៥ អ៊ីនធឺកុងទីណង់តាល់ នាល្ងាចនេះ។

នៅក្នុងពិធីមង្គលការរបស់ អ្នកនាង គង់ សុជាតិ និង កំលោះសង្ហារ ជាវិបុល កាលពីព្រឹកមិញនេះ ក៏បានទាក់ទាញក្រសែភ្នែករបស់មហាជនមិនតិចទេ ដោយអ្នកធ្វើដំណើរភាគច្រើនបានចតយានជំនិះ នៅមុខរោង និងបានចង្អុលមកកាន់រោងការ ដោយលាន់មាត់ថា៖ “នោះ! គង់ សុជាតិ វិបុលតើ”។ នរណាក៏បានសរសើរ គូស្នេហ៍ទាំងពីរថា ពិតជាសក្ដិសមនឹងគ្នា ដែលកំលោះសង្ហារ គូនឹងស្រីស្អាត៕
ថ្វីបើមានពិធីច្រៀងរាប់ផ្លែឈើជំនូន ដោយមានផ្លែឈើ សាច់ និងគ្រឿងរណ្ដាប់ជាច្រើន ដែលបានរៀបចំទុកជាស្រេចនោះ ក៏ពិតមែន ប៉ុន្តែគេមិនឃើញមានការដើរក្បួន នៃពិធីហែរជំនូននោះទេ។
តាមទម្លាប់ប្រពៃណីខ្មែរ គឺនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ គេអាចរៀបចំបានច្រើនបែបច្រើនយ៉ាង ទៅតាមប្រពៃណីរបស់ប្រជាជនខ្មែរ ប៉ុន្តែទម្លាប់មួយមិនអាចរំលងបាននោះ គឺពិធីហែរជំនូន ដែលកូនកំលោះត្រូវហែរជំនូនមានផ្លែឈើ នំចំណី បន្លែ សាច់ និងភេសជ្ជៈ និងរណ្ដាប់ជាច្រើនទៅគេហដ្ឋានខាងស្រី ដើម្បីស្ដីដណ្ដឹង និងសុំផ្លូវដើរជណ្ដើរឡើង ដោយមានមេបាខាងប្រុស ខាងស្រីជាអ្នកដែលសាសងពាក្យស័ព្ទ ក្នុងការស្ដីដណ្ដឹង។
Sabay មិនអាចសុំការបកស្រាយពីម្ចាស់សាមីបាននោះទេ ដោយសារតែអ្នកទាំងពីរកំពុងរវល់នៅក្នុងពិធីសិរីសួស្ដី នៃមង្គលការរបស់ពួកគេ។ ប៉ុន្តែមានភ្ញៀវដែលបានចូលរួមក្នុងពិធីនោះ បាននិយាយថា ការណ៍ដែលមិនមានពិធីហែរជំនូន អាចថា ឥឡូវគេចង់កាត់ឲ្យខ្លី និងមិនចង់ស្មុគស្មាញច្រើន ហើយមួយទៀត អ្នកនាង គង់សុជាតិ ធ្លាប់រៀបការម្ដងរួចមកហើយ។
នៅក្នុងពិធីមង្គលការរបស់អ្នកទាំងពីរ កាលពីព្រឹកមិញនេះ ពួកគេបានត្រៀម ១០ តុ ដោយអញ្ជើញតារាល្បីៗចូលរួមនៅក្នុងពិធីនេះដែរ ប៉ុន្តែតារាដែលមកចូលរួម គឺមានតែ លោក អេន ឌី ប៉ុណ្ណោះដែលបានមកដល់នៅម៉ោង ៨ : ៣០ នាទី ទៅហើយ។
សូមចុចអាន៖ គង់ សុជាតិ រឹតតែត្រូវប៉ាន់
ប្រភពពីសាច់ញាតិសាមីដើមការបានឲ្យដឹងថា តារាដែលមិនសូវមកចូលរួមអាចថា ពួកគេកំពុងរវល់ក្នុងពិធីផ្សេងៗ នៅតាមស្ថានីយទូរទស្សន៍ ឬមានរវល់កម្មវិធីណាមួយ ព្រោះថា ថ្ងៃនេះចំថ្ងៃទិវាបុណ្យឯករាជ្យជាតិ។ពិធីមង្គលការ កាលពីព្រឹកមិញនេះ គេសង្កេតឃើញ មានការរៀបចំជំនូន ដែលរៀបចំជាស្រេច ដោយផ្លែឈើផ្សេងៗ និងគ្រឿងរណ្ដាប់ជាច្រើន និមន្តព្រះសង្ឃ ពិធីរាំកាន់ដាវ ច្រៀងរាប់ផ្លែឈើជំនូន ពិធីពាក់ចិញ្ចៀន ពិធីសូត្រមន្ត ពិធីកាត់សក់ ពិធីសំពះកុងម៉ា ពិធីផ្ទឹមចងដៃ និងញុំាបាយពេលថ្ងៃត្រង់។ ឯពិធីលៀងសាយភោជពិធីមង្គលរបស់ពិធីការិនីល្បីឈ្មោះរូបនេះ នឹងធ្វើនៅសណ្ឋាគារផ្កាយ ៥ អ៊ីនធឺកុងទីណង់តាល់ នាល្ងាចនេះ។