សំ​ណុំ​រឿង​ក្រុម Hacker Anonymous ដ៏​ល្បី​ល្បាញ​ត្រូវ​បាន​ បញ្ជូន​ទៅ​តុលាការ

10/07/2013 0 Comments A+ a-

បើ​តាម​ប្រភព​ពត៌មាន​របស់ theguardian និង BBC បាន​ឲ្យ​ដឹង​ថា​សហរដ្ឋ​អាមេរិក បាន​បញ្ជូន​សំណុំ​រឿង​ក្តី​របស់​ក្រុម Hacker ដ៏​ល្បី​ល្បាញ​គឺ​ក្រុម Anonymous ឡើង​ទៅ​តុលា​ការ​នៃ​រដ្ឋ Virginia ហើយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថ្មីៗ​នេះ។ យោង​ទៅ​តាម​ប្រភព​ខាង​លើ​ដ​ដែល​នេះ សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​លើ​ក្រុម​នោះ ពី​បទ​បំផ្លាញ​ប្រព័ន្ធ​សុវត្ថិភាព​កុំព្យូទ័រ ការ​លួច​ឯកសារ​សំងាត់​ពី​រដ្ឋាភិបាល និង​ការ​វាយ​ប្រហារ​រដ្ឋាភិបាល នៅ​លើ​ប្រព័ន្ធ​អេឡិច​ត្រូនិច​ឬអ៊ីន​ធើ​ណែត។
តាម​សេចក្តី​លំអិត​បាន​បញ្ជាក់​ផង​ដែរ​ថា ជន​សង្ស័យ​ទាំង 13 នាក់​ដែល​ជា​សមាជិក​របស់​ក្រុម Anonymous ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចោទ​ប្រកាន់​នោះ រស់​នៅ​ក្នុង​រដ្ឋ​ផ្សេង​គ្នា​ទាំង​អស់​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក។ ហើយ​ជន​សង្ស័យ​ទាំង 13 រូប​នោះ​មាន​អាយុ​ចាប់​ពី 21 ឆ្នាំ​រហូត​ដល់ 65 ឆ្នាំ។
សូម​រំលឹក​ផងដែរ​ថា​ក្រុម Anonymous នេះ​មាន​វត្ត​មាន​ជា​យូរ​ណាស់​មក​ហើយ តាំង​ពី​ឆ្នាំ 2003 មក​ម៉្លេះ។ ហើយ​ក្រុម​នេះ​បាន​បង្កើត​ភាព​ចលា​ចល ដែល​ធ្វើ​ឲ្យ​រដ្ឋា​ភិបាល​សហ​រដ្ឋអាមេរិក​ឈឺ​ក្បាល​មិន​តិច​ទេ។
anonyoious
ប្រភពព៌តមាន៖ BBC