យក​កាំបិតប៉័ងតោ​គំរាម​ អាក​ប្អូនស្រី​បង្កើត​ខ្លួ​ង​ឯង យកលុយ​ទៅ​ទិញ​ថ្នាំញៀន​

10/07/2013 0 Comments A+ a-

ក្រុង​ប៉ោយប៉ែត ៖ បុរស​ម្នាក់​ជា​​មនុ​​ស្ស​ញៀន​​ថ្នាំ ជាង ៩ ឆ្នាំ​​បាន​​ប្រើ​​អំ​ពើ​ហិ​ង្សា និង​​យក​​កាំ​បិត​ប៉័ង​តោ គំ​រាម​​អា​ក​​ប្អូន​ស្រី​​បង្កើត​​ខ្លួ​ង​​ឯង តែ​​សំ​ណាង​ល្អ នាង​​បាន​គេច​​ខ្លួន និង​​ស្រែក​ហៅ​​គេ​ឯង​​ជួយ បង្ក​​ឲ្យមាន​ការ​​​ភ្ញាក់​​ផ្អើល កាល​ពី​​វេ​លា​ម៉ោង ៨​និង​២០ នាទី​ព្រឹក ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៣ នៅតាម​កំណាត់ ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ គីឡូម៉ែត្រ​លេខ​៤ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ​

បុរស​សង្ស័យ​មានឈ្មោះ មឿង ចំ​រ៉ុង អាយុ ៣០​ឆ្នាំ បាន​គំរាមកំហែង ប្អូនស្រី​បង្កើត​យកលុយ ចំនួន​ពីរដង​មកហើយ គឺ​លើក​ទី​១ នៅ​ថ្ងៃទី​០៣ ខែតុលា អស់ប្រាក់​ចំនួន ៦.០០០ បាត យកទៅ​ចាយវាយ​អស់​។ លុះ​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឈ្មោះ មឿង ចំ​រ៉ុង បាន​គំរាម​យកលុយ​អស់ ៨.០០០ បាត​ថែមទៀត ទៅ​ទិញ​ថ្នាំញៀន​ជក់​អស់រលីង​។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ មឿ​ន លក្ខិណា អាយុ ២៥ ឆ្នាំ បាន​រៀបរាប់​ទៀតថា រហូតដល់​លើក​ទី​៣ គឺ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែតុលា ជនសង្ស័យ​បាន​យក​កាំបិត មក​គំរាម​អា​រក របស់​នាង តែ​នាង​មិនមាន​លុយ​ឲ្យ ក៏បាន​រត់គេចខ្លួន ហើយក៏​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ និង​រាយការណ៍ ទៅ​សមត្ថកិច្ច​មកជួយ អន្តរាយ​គម​ន៍​ភ្លាមៗ​៕ ​
Wat 07105
________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ