រថ​យន្ត​ឡិច​ស៊ី​ស​បើ​ក​បុក​ ម៉ូតូ​វ៉េវ​ពី​ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​មន្រ្តី​ទាហាន​ ម្នាក់​ស្លាប់​​ភ្លាមៗ​

10/09/2013 0 Comments A+ a-

ខេត្ត​កំពង់​ចាម​ ៖ មន្រ្តី​ទា​ហាន​ម្នាក់​បាន​​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​ ខណៈ​ដែល​រូប​គាត់​​កំពុង​ជិះ​ម៉ូតូ​ ក៏​​ត្រូវ​រថ​យន្ត​ឡិច​ស៊ីស​470 ពណ៌​ខ្មៅ​ ១គ្រឿង​ បើក​បុក​ពី​ក្រោយ​ពេញ​ទំហឹង​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៦ និង​ ៣០​នាទី ល្ងាច​ថ្ងៃទី​០៩​ តុលា​ ២០១៣​ នៅ​ចំណុច​មុខ​រោង​ចក្រ​វាយ​ណ​ភ័ណ្ឌ​ ស្ថិត​ក្នុង​ភូមិ​អំពិល​លើ​​ ស្រុក​កំពង់​សៀម​។​
តាម​មន្រ្តី​នគរ​បាល​ចរា​ចរណ៍​ស្រុក​​កំពង់​សៀម​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ម៉ូតូ​វ៉េវ​ ពណ៌​ក្រហម​ ១​គ្រឿង​ អត់​មាន​ស្លាក​លេខ​ បើក​បរ​ដោយ​មន្រ្តី​​ទាហាន​ម្នាក់​ ធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​មាន​រថ​យន្ត​ឡិច​ស៊ីស​ ពណ៌​ខ្មៅ​ ១គ្រឿង​ អត់​ស្លាក​លេខ​ ដែល​បើក​ស្រប​ទិស​គ្នា​ បើក​បុក​ពី​ក្រោយ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​អ្នក​បើក​បរ​ម៉ូតូ​ផ្លោង​ខ្ទប់​នឹង​ថ្នល់​ស្លាប់​​ភ្លាម​ៗ​ ចំណែក​រថ​យន្ត​បាន​អូស​ម៉ូតូ​គាប​ក្រោម​រថ​យន្ត​ជិះ​រត់​ប្រមាណ​ជា​ ១គីឡូ​ម៉ែត​ បែក​ផ្កា​ភ្លើង​ឆេះ​ម៉ូតូ​ ទើប​រថ​យន្ត​បង្ក​បួង​ចង្កូត​ឡើង​លើ​ខឿន​សួន​ច្បារ​ របូត​ម៉ូតូ​ចេញ​ រួច​បើក​គេច​បាត់​តែ​ម្តង​។
បច្ចុប្ប​ន្ន​ សមត្ថ​កិច្ច​ជំនាញ​កំពុង​តែ​​ស្រាវ​ជ្រាវ​រក​រថ​យន្ត​បង្ក​ខាង​លើ​ ដើម្បី​នាំ​មក​​ធ្វើ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​៕