លក់​​​ម៉ា​​ស៊ីន​​​ត្រង់​​សឺ​​ន័រ យក​​លុយ​​​ទៅ​​​ស៊ី​​ផឹក និង​​​ទិញ​​​ទូរ​​ស័ព្ទ ត្រូវ​​​ក្រុម​​ចោរ​​ប្លន់​​​ចាក់​​​ស​ម្លាប់​

10/27/2013 0 Comments A+ a-

ខេត្ត​រតនគីរី ៖ ក្រុម​ចោរ​​ដាច់​យ៉ៃ​​ចំ​នួន​​ពីរ​​នាក់ ជិះ​​ម៉ូ​តូ​​ចាស់​​មួយ​គ្រឿង បាន​ធ្វើ​​ស​កម្ម​ភាព​​ប្លន់ ចាក់​​បុរស​​ពីរ​​នាក់ ប​ណ្តាល​​ឲ្យ​​ស្លាប់​​ម្នាក់ និង​​ម្នាក់​ទៀត​​រង​របួស ហើយ​​បាន​​ប្លន់​​យក​​ម៉ូតូ​​មួយ​គ្រឿង និង​​លុយ​ ៦០ ម៉ឺន​​រៀល ស្ថិត​នៅ​តាម​​បណ្តោយ​​ផ្លូវ ស្ថិតក្នុង​ភូមិ​បី ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី កាលពី​វេលា​ម៉ោងជាង ៧​យប់ ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៣ ដោយបាន​រត់គេចខ្លួន ដោយ​សុវត្ថិភាព​។​
ជនរងគ្រោះ​ក្នុង​អំពើ​ប្លន់​នេះ​មានឈ្មោះ សុខ ស្រី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ   រងរបួស​ស្រាល បាន​ឲ្យ​ដឹងថា ពួកគេ​មាន​គ្នា​ពីរ​នាក់ ហើយ​ដៃគូ​ដែល​ចោរ​ចាក់​សម្លាប់​មានឈ្មោះ ណែម គោម ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់​រី​វូ ពណ៌​ក្រហម​លាយ​ខ្មៅ ធ្វើដំណើរ​ពី​ផ្ទះ យក​ម៉ាស៊ីន​ត្រង់សឺន័រ យកមក​លក់បាន​ថវិកា ៦០​ម៉ឺន​រៀល រួមគ្នា​ទិញ​ប៊ី​យ៉ែ​មួយ​កេស រួច​នាំគ្នា​ហូប​។​

​ក្រោយមក​ជនរងគ្រោះ បាន​ទៅ​ទិញ​ទូរស័ព្ទដៃ មួយគ្រឿង​យកទៅ​ប្រើ ហើយក៏​បាន​វិលត្រឡប់​មកវិញ ក្នុង​បំណង​ធ្វើដំណើរ​ទៅផ្ទះ ពេល​ជិះ​ម៉ូតូ​បក​ក្រោយ​បាន​មួយសន្ទុះ ក៏មាន​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​ពីរ​នាក់ បាន​ហៅ​ជនរងគ្រោះ​ឲ្យ​បក​ក្រោយ ក៏ត្រូវ​ក្រុមចោរ​ពីរ​នាក់​នោះ ដក​កាំបិត​ចាក់​ជនរងគ្រោះ ឲ្យ​ស្លាប់​នៅក្នុង​ថ្លុកឈាម ឯ​ម្នាក់ទៀត​ដែល​រងរបួស​ស្រាល ត្រូវគេ​ចាក់​ចំពោះ​ខាងឆ្វេង នឹង​ខ្នងដៃ​ខាងស្តាំ ហើយ​ម៉ូតូ​ជនរងគ្រោះ និង​ថវិកា ៦០ ម៉ឺន​រៀល ត្រូវ​ក្រុមចោរប្លន់​យក ដោយ​សុវត្ថិភាព​៕
Wat 261021

________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ