កាមរីបើកជែងឡានធំ រួចផ្ទុះកង់រេចង្កូតទៅបុកឡាន ២ គ្រឿង និងបុកដើមឈើបាក់ ១ ដើម
បន្ទាយមានជ័យ: រថយន្ត តូយ៉ូតា កាមរីឆ្លាម ១គ្រឿង បើកលឿនជែងរថយន្តធំ រួចក៏បែកកង់១ ក៏រេចង្កូតទៅបុករថយន្ត ២ គ្រឿងក្នុងទិសបញ្ច្រាស និងបន្តទៅបុកដើមអាកាស្យា ក្បែរផ្លូវបាក់ ១ ដើមទៀត។
គ្រោះថ្នាក់កើតឡើងម៉ោង៣រសៀល ថ្ងៃអាទិត្យ ទី២៧ តុលា ឆ្នាំ២០១៣ លើផ្លូវជាតិលេខ៥ ចំណុចភូមិយាង ឃុំកូប ស្រុកអូរជ្រៅ។
នគរបាលប៉ុស្តិ៍រដ្ឋបាល បានប្រាប់គេហទំព័រ CEN ឲ្យដឹងថា រថយន្តបង្កនោះ ម៉ាក តូយ៉ូតា កាមរី (ឆ្លាម) ឆ្នាំ១៩៩៨ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2A 6646 បើកដោយម្ចាស់ឈ្មោះ ព្រំ ង៉ែត ភេទប្រុស អាយុ៣៩ឆ្នាំ លំនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។ រថយន្តបើកពីលិចទៅកើត ដោយដឹកមនុស្សធំ ៤ នាក់ និងក្មេង ៥ នាក់។ រថយន្តកាមរី បានជែងរថយន្តធំក្នុងទិសស្រប ដោយល្បឿនជែងលឿនស្រាប់ ក៏ស្រាប់តែបែកកង់ ក៏រេចង្កូតទៅបុករថយន្ត ២ គ្រឿងក្នុងទិសបញ្ច្រាស គឺរថយន្តទី១ ម៉ាកតូយ៉ូតា កាមរី(ឆ្លាម) ពណ៌ទឹកមាស ស្លាកលេខ បន្ទាយមានជ័យ 2A 4723 បើកដោយម្ចាស់ឈ្មោះ យ៉េន រឹម ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិដូង ឃុំ/ស្រុកម៉ាឡៃ និងរថយន្តទី២ ម៉ាកតូយ៉ូ តាឡិចស៊ីស RX300 ស្លាកលេខ បន្ទាយមានជ័យ 2A 4534 បើកដោយម្ចាស់ឈ្មោះ កែវ សុគន្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។ រថយន្តរងគ្រោះទាំង ២ ខូចខាតមធ្យម ប៉ុន្តែរថយន្តបង្កខូចខាតធ្ងន់ ព្រោះទៅបុកដើមឈើរលំ ១ ដើមទៀត។
នេះជាគ្រោះថ្នាក់ ដោយការមិនគោរពច្បាប់ និងបើកលឿន ហើយជែងក្នុងស្ថានភាពគ្រោះថ្នាក់ ប៉ុន្តែសំណាងល្អ គ្មានមនុស្សគ្រោះថ្នាក់៕