ពុទ្ធរូបសន្លឹកមាសបូរាណ រាវពីស្ទឹងជិតប្រាសាទភ្នំដា គេល្បីស័ក្តិសិទ្ធិ
តាកែវ: ពុទ្ធរូប រាងជាសន្លឹក ឬបន្ទះស្រូវតូចៗ ប៉ុនមេដៃ ដែលអ្នកស្រុកចុះរាវបានពីក្នុងស្ទឹងអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ នាពេលកន្លងមក ឥឡូវនេះបានល្បីរន្ទឺ ថាស័ក្តិសិទ្ធិ ហើយយកទៅប្រើប្រាស់បានសុខនិងចំរុងចំរើន។
យោងអ្នកស្រុកនៅស្រុកអង្គរបូរី អោយគេហទំព័រ CEN ដឹងថ្ងៃទី២៧ តុលាថា ពួកខ្លួនបានចុះរាវរកពុទ្ធរូបរាងជាបន្ទះ ឬសន្លឹក ធ្វើពីលោហៈធាតុទាំងនោះ ជាបន្តបន្ទាប់ ក្នុងស្ទឹងអង្គរបូរី ស្ថិតក្បែរប្រាសាទភ្នំដា។ ពុទ្ធរូបធ្វើពីសំណ ធ្វើពីប្រាក់ មាស និងស្ពាន់ មានចំណាស់រាប់ពាន់ឆ្នាំមកហើយ គឺនៅក្នុងដងស្ទឹងប៉ែកខាងក្រោម ពុំពាក់ព័ន្ធក្នុងដីបរិវេណប្រាសាទ ឬក្បែរប្រាសាទឡើយ។
មរតកទាំងនោះ ត្រូវបានអ្នកស្រុករាវដោយរែងដីខ្សាច់បាតស្ទឹង ហើយយកមកប្រើប្រាស់តាមជំនឿនិយមបែបសក្ការៈ។ ពុទ្ធរូបនីមួយមានផ្ទៃប៉ុនៗមេ ឬម្រាមដៃ ដែលគេច្រើនយកធ្វើជាបន្តោងខ្សែ-ក ពាក់ ឬខ្ចប់រួចខ្លះចងព្យួរក្នុងយានយន្ត ខ្លះសៀត ឬតម្កល់តាមទីអាសនៈគោរពសក្ការៈ។
អ្នកមានជំនឿអោយដឹងថា “ពុទ្ធរូបទាំងនោះ ជួយថែរក្សាការពារ និងជួយអោយយើងចំរុងចំរើន ជោគជ័យ មានលាភមានយស។ គេអោយតម្លៃលើចំណាស់ និងផ្ដល់ភាពត្រជាក់ត្រជុំរបស់រូបស័ក្តិសិទ្ធិទាំងនោះ ពុំឃើញមានធ្វើពីថ្ម ឬវត្ថុធាតុអ្វីផ្សេងទេ៕

ប្រភពពី CEN