បក្សប្រឆាំងបន្ត បង្កើនសកម្មភាពតវ៉ា ខណៈដែលរដ្ឋាភិបាល នៅតែបន្តសកម្មភាព ដឹកនាំប្រទេសធម្មតា
ក្រោយការបោះឆ្នោត និងមានការបង្កើតរដ្ឋាភិបាលរួចមក បើទោះបីជាមិនមានការចូលរួមពីបក្សប្រឆាំង ក៏កិច្ចដំណើរការងារផ្សេងៗរបស់រដ្ឋាភិបាលនៅតែបន្តជាធម្មតា។ ដោយឡែក គណបក្សប្រឆាំង ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ក្រៅតែពីមិនបានចូលរួមបើកសម័យប្រជុំសភាដំបូង គណបក្សនេះក៏មិនបានទទួលស្គាល់ផងដែរ ការបង្កើតរដ្ឋាភិបាលរបស់គណបក្សកាន់អំណាច។
ផ្ទុយទៅវិញ បក្សប្រឆាំងមួយនេះ បានបន្តសកម្មភាពតវ៉ាកាន់តែខ្លាំងឡើងៗ ពិសេសនោះគឺការប្រកាសធ្វើមហាបាតុកម្មជាលើកទីបីម្តងទៀតនៅថ្ងៃ២៣តុលាខាងមុខនេះ ខណៈដែលថ្នាក់ដឹកនាំគណបក្សនេះកំពុងបន្តយុទ្ធនាស្វែងរកការគាំទ្រ ទាំងក្នុងស្រុក និងក្រៅប្រទេស មុនថ្ងៃបាតុកម្មចាប់ផ្តើមជាថ្មី។
ប្រភពពី វិទ្យុបារាំងអន្តរជាតិ