ជ្រើសរើសឈុតរាត្រី បែបសិចស៊ី បញ្ចេញគល់ភ្លៅ ឬគល់សុដន់ អាចឃាំងចិត្តស្វាមី មិនឲ្យចេញរកស៊ីក្រៅ
រាជធានីភ្នំពេញ ៖ ស្ត្រីមេផ្ទះមួយចំនួន ជាពិសេសនារីក្មេងៗ ទើបរៀបការហើយ បានគិតគូរយ៉ាងល្អិតល្អន់ ពីឈុតរាត្រី សម្រាប់រួមដំណេក ជាមួយស្វាមីឲ្យមាន ភាពទាក់ទាញ ពុះកញ្ជ្រោលអារម្មណ៍ ធ្វើយ៉ាងណាចងចិត្តស្វាមីកុំឲ្យ នឿយណាយម្ហូបចាស់ ហើយចេញរកម្ហូបថ្មីៗ នៅក្រៅផ្ទះ ដូចដែលស្ត្រីមួយចំនួន តែងតែរអ៊ូរទាំ និងសួរគ្នាទៅវិញទៅមក ពីការផ្គាប់ចិត្តស្វាមី ។
ពិតណាស់ដែលថា អាយុកាលគ្រាន់តែតួលេខមួយ ដែលកំណត់ថា តើអ្នកមានអាយុប៉ុន្មាន? ហើយអ្នកស្ថិតក្នុងវ័យណាប៉ុណ្ណោះ តែការតុបតែងខ្លួន ជារឿងសំខាន់បំផុត សម្រាប់បងប្អូនស្ត្រី ដែលជាកត្តាចំបងបំផុត ក្នុងការទាក់ទាញអារម្មណ៍ ស្វាមីមិនឲ្យបែកចិត្តពីខ្លួន ហើយការជ្រើសរើស ឈុតរាត្រី ស្តើងៗ រលោងៗ គឺជារឿងដែលត្រូវគិតមុនគេ។
ដើម្បីបំពេញតម្រូវការចាំបាច់ របស់ស្ត្រីមួយចំនួន ដែលតែងតែខ្វល់ខ្វាយ ពីបញ្ហាតុបតែងខ្លួន មុនពេលឡើងលើគ្រែ ថ្មីៗនេះមានគេហទំព័រ កម្សាន្តបរទេសមួយ បានបង្ហាញស្តីពីឈុតរាត្រី ជាច្រើនម៉ូតសុទ្ធសឹងតែ មានការចៃ្នម៉ូដ បែបសិចស៊ី បញ្ចេញគល់ភ្លៅ ឬគល់សុដន់ជាដើម ហើយកត្តាទាំងអស់នេះហើយ ដែលជាចំណាប់អារម្មណ៍ ធំបំផុតសម្រាប់ ផ្គាប់ចិត្តស្វាមី ៕
_______________________
ប្រភពពី៖ វត្តភ្នំ
ប្រភពពី៖ វត្តភ្នំ