ឌុ​ច សុភា បង្ហាញ​សញ្ញាណ មិនល្អ ក្រោយ​វិល​ចូល​សិ​ល្បះ​ជាថ្មី​

10/28/2013 0 Comments A+ a-

ភ្នំពេញ: អតីត​តារា​សម្តែង​ស្រី ដែលមាន​រូប​សម្រស់​ស្រស់​ផូ​ផង់​នាង ឌុ​ច សុភា ត្រូវបាន​គេ​មើលឃើញថា ហាក់​នៅ​មិនទាន់​ទទួលបាន​នូវ​ភាពជោគជ័យ​ខ្លាំងក្លា ដូច​មុន​នៅឡើយ​ទេ បន្ទាប់ពី​បង្ហាញ​វត្តមាន​សាជាថ្មី​នៅក្នុង​ពិភព​សិល្បៈ​។​
​នាង ឌុ​ច សុភា គឺជា​អតីត​តារា​សម្តែង​ស្រី​មួយរូប ក្នុងចំណោម​តារា​សម្តែង​ស្រី​ល្បីៗ​ជាច្រើន ដែល​ធ្លាប់​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិកជន​។ 
​តាមរយៈ​នៃ​ការបង្ហាញ​សមត្ថភាព​ដ៏​ប៉ិនប្រសព្វ ក្នុងការ​សម្តែង​នៅក្នុង​បទ​ចម្រៀង ក៏ដូចជា នៅក្នុង​វិស័យ​សិល្បៈ​ភាពយន្ត បានធ្វើអោយ​កេរ្តិ៍ឈ្មោះ​របស់​នាង ឌុ​ច សុភា កាន់តែ​ល្បីល្បាញ​ជា​បន្តបន្ទាប់​។
​ប៉ុន្តែ​យ៉ាងណាក៏ដោយ ភាពល្បីល្បាញ​លើ​វិថី​សិល្បៈ​របស់​នាង ឌុ​ច សុភា ត្រូវបាន​រសាត់​ទៅវិញ​បន្តិច​ម្តងៗ រហូត​ស្ងាត់​សូន្យឈឹង ហៅ​លេង​ឮ​តែម្តង បន្ទាប់ពី​នាង​ធ្វើការ​សម្រេចចិត្ត​បោះបង់​អាជីព​សិល្បៈ និង​ភាព​យុវវ័យ​ចូល​រោង​ជ័យ ជាមួយ​មន្ត្រី​ប៉ូលីស​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ម្នាក់​។​
​ជីវិត​គ្រួសារ​រវាង​នាង ឌុ​ច សុភា និង​មន្ត្រីប៉ូលិស​សំបូរ​ទ្រព្យ បាន​ជួប​នូវ​ភាព​រង្គោះរង្គើរ រហូត​ឈានដល់​ការលេង​លះ​គ្នា ដោយ​បន្សល់ទុក​នូវ​កូនប្រុស​ដ៏​ស្រស់ស្អាត​ម្នាក់ សម្រាប់​នាង ឌុ​ច សុភា ជា​ចំណងដៃ​។
​យ៉ាងណាក៏ដោយ​បន្ទាប់ពី​ចែកផ្លូវ​គ្នា ជាមួយ​ស្វាមី នាង ឌុ​ច សុភា នៅតែ​បន្ត​អវត្តមាន​នៅក្នុង​សកម្មភាព​សិល្ប​:​ដដែល​។​
​អ្នក​មេម៉ាយ​កូន​មួយ ឌុ​ច សុភា ត្រូវបាន​ទស្សនិកជន​ចាប់ផ្តើម​ឃើញ​មុខជា​ថ្មី នៅក្នុង​អំឡុង​ដើមឆ្នាំ​២០១៣ ជាមួយនឹង​ការបង្ហាញ​ខ្លួន ជា​តារា​សម្តែង​ភាពយន្ត និង​ចម្រៀង​ខារ៉ាអូខេ អោយ​ផលិតកម្ម​ធំៗ ក្នុងស្រុក ថត​ស្ព​ត​ពាណិជ្ជកម្ម ព្រមទាំង​ឈោង​កាន់តំណែង​ជា​ពិធី​ការិនី​ទៀតផង​។​
​ខណៈពេលដែល​មានការ​រំពឹងទុក​ថា ក្នុង​ដំណើរ​វិល​ចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ​សាជាថ្មី​របស់​អ្នក​មេម៉ាយ​សាច់​សខ្ចី ឌុ​ច សុភា ប្រាកដជា ទទួលបាន​នូវ​ភាពជោគជ័យ​ខ្លាំង​ជាង​មុន មិន​ខាន តាមរយៈ​នៃ​ការ​ក្តោប​បាន​តំណែង​ជាច្រើន​ក្នុង​កម្មវិធី​សិល្បៈ ជាពិសេស​តំណែង​ពិធី​ការិនី​នោះ​។
​ផ្ទុយទៅវិញ ពេលនេះ សកម្មភាព​សិល្បៈ​របស់​នាង ឌុ​ច សុភា ហាក់​បង្ហាញ​នូវ​សញ្ញាណ​មិនសូវ​ល្អ​ទាល់តែសោះ ខណៈពេលដែល​នាង​បណ្តោយអោយ​របូត​តំណែង​ពិធី​ការិនី ប្រចាំ​កម្មវិធី​មួយ​របស់​ទូរទស្សន៍​អប្សរា ចេញពី​ដៃ ដោយសារតែ​ហេតុផល​ខ្វះ​បទពិសោធន៍​។ ​មិនតែប៉ុណ្ណោះ រូប​សម្រស់​ក៏​ជា​បញ្ហា​ចោទ​ខ្លាំង​ផងដែរ សម្រាប់​នាង ឌុ​ច សុភា ក្នុងការ​អុកឡុក​សង្វៀ​ន​សិល្បៈ​ជាថ្មី​៕​
___________________________
ប្រភពពី​ CEN