ភ្លើង​ប្រ​ចណ្ឌ​ប្រុស​​​ខ្ទើយ​​​ជា​​​ប្តី ​​​​ដាច់​ចិត្ត​​សម្លាប់​​ខ្ទើយ​​ជា​​ប្រ​ព​ន្ធ បន្ទាប់​ពី​​រួម​រ័ក​​គ្នា​​ជាង ១០​​ម៉ោង​

10/28/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ ដោយ​សារ​​ភ្លើង​​​ប្រ​ចណ្ឌ ប្រុស​​ខ្ទើយ​​តែង​ខ្លួន​​ជា​​ស្រី ត្រូវ​បាន​​ប្រុស​​ខ្ទើយ​​ជា​​ប្តី ស​ម្លាប់​នៅ​ក្នុង​​បន្ទប់​​ជួល​​របស់​ខ្លួន បន្ទាប់​ពី​​បាន​​ដេក​រួម​រ័ក​​គ្នា តាំង​ពី​ថ្ងៃ​ត្រង់​​រហូត​ដល់​​ម៉ោង​​១៩ យប់​​ថ្ងៃ​ទី​​២៧ ខែ​តុលា ឆ្នាំ​​២០​១៣ ក្នុង​ភូមិ​​ឫស្សីសង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល មនុស្សម្នា​មក​ចោមរោម​មើល ករណី​ឃាតកម្ម គួរ​ឲ្យ​រន្ធត់​មួយ​នេះ​។​

​ជនរងគ្រោះ​មានឈ្មោះ ភឿន សុភ័ក្ត្រ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេ​នី​វ៉េ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ចាម​។ មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ ភឿន សុភ័ក្ត្រ ដែលជា​មនុស្ស​ខ្ទើយ​ធ្វើខ្លួន​ជា​ប្រពន្ធ បាន​ដេក​រួមរក្ស​ជាមួយ​ឈ្មោះ ម៉ាប់ ដែលជា​មនុស្ស​ខ្ទើយ​ដូចគ្នា តាំងខ្លួន​ជា​ប្ដី​រស់នៅក្នុង​បន្ទប់​ផ្ទះជួល តាំងពី​ថ្ងៃត្រង់ ហើយ​អ្នកជិតខាង ពុំបាន​ចាប់អារម្មណ៍​នោះទេ ដោយសារ​ពួកគេ​ទាំង ២​នាក់​ជួល​បន្ទប់​រួមរស់ ជាមួយគ្នា ។​

​លុះដល់​វេលា​ម៉ោង ១៩​យប់​ម្ចាស់​ផ្ទះជួល​មានការ​សង្ស័យ ដោយសារ​ឃើញ​ចាក់សោ ពី​ខាងក្រៅ​បន្ទប់ និង​ពុំ​បានឃើញ​ជនរងគ្រោះ ចេញមកក្រៅ​បន្ទប់ ក៏​ប្រាប់​សមត្ថកិច្ច រួច​គាស់​សោ​បន្ទប់​ជួល ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ ដេកស្លាប់​នៅលើ​គ្រែ​តែម្ដង​។ ជនរងគ្រោះ​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ស៊េរី​២០០៧ មិន​ចាំ​ស្លាក​លេខ ត្រូវបាន​បាត់បង់ ហើយ​ប្រុស​ស្នេហ៍​ឈ្មោះ ម៉ាប់ ក៏បាន​បាត់​ខ្លួន​ផងដែរ​។

​នៅលើ​សព​មាន​ស្នាម​ជាំ​លើ​ថ្ងាស ដែល​រង​ដោយ​វត្ថុ​រឹង និង​មាន​ស្នាម​ជាំ​បំពង់ក ដែល​គេ​សន្និដ្ឋានថា ឃាតក​បាន​ច្របាច់​ចំ​បំពង់ខ្យល់​។ ករណីនេះ​ជា​អំពើ​ឃាតកម្ម ប្លន់​យក​ម៉ូតូ ហើយ​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា  ជនរងគ្រោះ​និង​ជនសង្ស័យ មានទំនាស់​នឹង​គ្នា ដោយសារតែ​ឈ្មោះ​ម៉ាប់ ប្រុង​ទៅ​ដេក​ជាមួយ បុរស​ខ្ទើយ​ម្នាក់ទៀត ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ មានការ​ប្រចណ្ឌ​ឈ្លោះប្រកែក​គ្នា ហើយ​ក៏បាន​ស្ងាត់ឈឹង​៕
Wat 29102 Wat 29103
_______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ