លូបឹងត្របែកទឹកពេញព្រៀប និងកន្លែងខ្លះទឹកហៀរហូរលិចផ្លូវ តំាងពីយប់រហូតមកដល់ព្រឹកនេះ
រាជធានីភ្នំពេញ៖ ភ្លៀងមួយមេធំ កាលពីល្ងាចថ្ងៃទី០៨ តុលា ២០១៣ បានធ្វើឲ្យផ្លូវជាច្រើន ក្នុងរាជធានីភ្នំពេញត្រូវលិចលង់ ហើយមកដល់ព្រឹកថ្ងៃទី០៩ តុលា ២០១៣នេះ ផ្លូវមួយចំនួនដែលលិចលង់ កាលពីយប់មិញ ទឹកនៅមិនទាន់ស្រកនៅឡើយទេ ដូចជាផ្លូវសហព័ន្ឋរុស្ស៊ី ម្តុំមុខព្រលានយន្ហហោះ ផ្លូវ២០០៤ ជាពិសេសលូបឹងត្របែកទឹកពេញព្រៀប និង កន្លែងខ្លះទឹកហូរចេញពីលូ លិចផ្លូវធ្វើដំណើរមិនកើតឡើយ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាពបានឲ្យដឹងទៀតថា នៅព្រឹកនេះ ផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ បានកកស្ទះរហូតមកដល់ម៉ោង៨ និង២៥នាទីក៏នៅតែបន្តស្ទះ ដោយសារទឹកលិចផ្លូវ ដូចជាផ្លូវសហព័ន្ឋរុស្ស៊ីជាដើម ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
