អ្នក​មាន​​លុយ​​នៅ​​ខេត្ត​ កំពង់​ចាម​​ម្នាក់ធ្វើ​​​ចរិត​​ ជា​​មនុ​​ស្ស​ព្រៃបង្ក​ជម្លោះ​ វាយ​តប់​​ផ្អើល​​ផ្សារ​​សួង​

10/27/2013 0 Comments A+ a-

ខេត្តកំពង់ចាម ៖ គ្រាន់​តែ​​រឿង​​បើក​រថ​យន្ត​​ទៅ​​កៀក​​គ្នា អត់​​មាន​​អ្វី​​ខុស​ឆ្គង​​សោះ ស្រាប់​តែ​​បុរ​ស​​វ័យ​​កណ្តាល​​ម្នាក់ ដែល​មាន​​ចរិត​​ពាល​ ​បាន​​ប្រើ​​អំ​ពើ​ហិ​ង្សា ទៅ​លើ​ជន​ស្លូត​ត្រង់ កាល​ពី​​វេ​លា​​ម៉ោង ៧​​ព្រឹក​​ថ្ងៃ​ទី​​២៧ ខែ​តុ​លា ឆ្នាំ​​២០១​៣នៅ​លើ​​បណ្ត​យ​​ផ្លូវជាតិ​លេខ​៧ ចំណុច​ខាងមុខ​ផ្សារ​សួង ក្នុង​ក្រុង​សួង ខេត្តកំពង់ចាម ។​
​បុរស​ទំនើង​មានឈ្មោះ ហុង អេង អាយុ​ជាង ៤០​ឆ្នាំ រស់នៅ​ភូមិ​កណ្តោល​កោង ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្តកំពង់ចាម បាន​រថយន្ត​ម៉ាក​កាមរី បា​ឡែ​ន​ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម 2A-4696 ចំណែក​ជនរងគ្រោះ ដែល​ទទួល​ការវាយដំ ពី​បុរស​ទំនើង​ខាងលើ មិនត្រូវ​បាន​គេ​ស្គាល់ អត្តសញ្ញាណ​នោះទេ បាន​បើកបរ​រថយន្ត​យី​ឌុប ពាក់​ស្លាក​លេខ ភ្នំពេញ 3B-7787 ។

​មុនពេល​កើតហេតុ ជនបង្ក​បានមក​ចត​រថយន្ត នៅលើ​ចិញ្ចើមផ្លូវ​មុខ​ផ្សារ​សួង រួច​ចុះទៅ​ទិញ​អីវ៉ាន់ ពេលនោះ​រថយន្ត​ជនរងគ្រោះ ក៏​បើ​កមក​ស្រប​ទិស​គ្នា កៀក​នឹង​រថយន្ត​ជនបង្ក ដោយ​មិនបាន​ប៉ះពារ​សូម្បី​បន្តិច​។ ពេល​នោះដែរ​ជនបង្ក មិនបាន​និយាយ​រកហេតុ​ផល​អ្វី​សោះ ក៏​ដើរទៅ​បើកទ្វារ​រថយន្ត ទាញ​ជនរងគ្រោះ​ចុះ​ពីលើ​រថយន្ត មក​ដី​វាយ​ជាច្រើន​ដៃ​។​

​ជនបង្ក​បាន​គំរាម​ឲ្យ​ជនរងគ្រោះ លុតជង្គង់​សំពះ​ខ្លួន ដោយបាន​បោះពាក្យ​សំដី រក​បាញ់សម្លាប់​ជនរងគ្រោះ ចោល​ថែម​ទៀតផង នាំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ឃើញ ហេតុការណ៍​នោះ បាន​រិះគន់​ពី​ឫកពារ ជា​មនុស្ស​ព្រៃរបស់​ឈ្មោះ ហុង អេង និង​ទាមទារ​ឲ្យ​មាន ការនាំ​ខ្លួន​ឈ្មោះ ហុង អេង ទៅ​ផ្តា​ន្ទា​ទោស​៕
Wat 27107

_________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ