ទៅ​លេង​​រាំ​វង់​​ក្នុង​​បុណ្យ​ក​ឋិន ញ៉ែ​​ប៉ះ​​ប្រ​ពន្ធ​​គេ កើត​ជា​​ជម្លោះ​​បង្ហូរ​ឈាម​​ស្លាប់​​ម្នាក់​

10/27/2013 0 Comments A+ a-

ខេត្តកំពង់ស្ពឺ ៖ យុវ​ជន​​ម្នា​ក់​បាន​​ស្លាប់ ពេល​​បញ្ជូន​​ទៅ​កាន់​​មន្ទីរ​ពេទ្យ និង​​មិត្ត​ភក្តិ​​ម្នាក់​ទៀត រង​របួស​​ធ្ងន់​ដោយ​សារ​​អំ​ពើ​​កាប់​​ចាក់ ផ្តើម​ចេញ​ពី​​ជ​ម្លោះ​​ពាក្យ​សម្តី នៅ​ក្នុង​​ពិ​ធី​​រាំ​វង់ បុណ្យ​​ក​ឋិន​ទាន កាល​ពី​​ម៉ោង ៩​និង​​៤៥​ នា​ទី​យប់​​ថ្ងៃ​ទី​​២៦ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំងាយ​ពី​វត្ត​ចំណារ ក្នុងភូមិ​ផ្សារ​សាមគ្គី សង្កាត់​កណ្តុល​ដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​
​ជនរងគ្រោះ​ឈ្មោះ វ៉ែន វ័យ អាយុ ១៩​ឆ្នាំ បាន​ដាច់ខ្យល់​ស្លាប់ ពេល​កំពុង​បញ្ជូនទៅ កាន់​មន្ទីរពេទ្យ បាន​ពាក់​កណ្តាលផ្លូវ​។ រីឯ​ជនរងគ្រោះ​ម្នាក់ទៀត រងរបួស​ធ្ងន់​មានឈ្មោះ ហ៊ុល ស៊ី​ណាត អាយុ  ១៩​ឆ្នាំ​ដូចគ្នា​។ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ទៅ​ចូលរួម​រាំ​កម្សាន្ត នៅក្នុង​វត្ត​ចំណារ ពេលនោះ ស្រាប់តែ មាន​ជម្លោះ​ពាក្យសម្តី ដោយសារ​ក្រុម​ជនបង្ក បាន​ញ៉ែ​ប៉ះចំ​ប្រពន្ធ​មិត្តភក្តិ ទើប​មានរឿង​បែបនេះ​។​

​ដោយសារ​មានរឿង​ជម្លោះ  ជនរងគ្រោះ​បាននាំគ្នា​ដើរទៅ​ផ្ទះ ដើម្បី​កុំ​ឲ្យ​មានរឿង​វែងឆ្ងាយ ស្រាប់​ដើរ​ដល់​ខាងលិច​វត្ត ចម្ងាយ​ប្រមាណ ៧០០​ម៉ែត្រ ស្រាប់តែ​ក្រុម​ជនបង្ក ចេញមក​កាប់ និង​ចាក់​ជនរងគ្រោះ គ្មាន​ត្រា​ប្រណី​បណ្តាល​ឲ្យ​ស្លាប់ និង​របួសធ្ងន់ ត្រូវបាន​អ្នកជិតខាង បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ តែ​ពេល​ដល់​ពាក់​កណ្តាលផ្លូវ បាន​ស្លាប់​ម្នាក់​៕
Wat 27105

ប្រភពព័ត៌មានពី៖ វត្តភ្នំ