ស្ត្រីវ័យក្មេងត្រូវពស់ ខៀវកន្ទុយក្រហម ប៉ុនក.ដៃក្មេង ចឹកស្លាប់ចោលកូនតូចអាយុ ៦ខែ
ស្ត្រីរងគ្រោះមានឈ្មោះ ព្រីម ផល អាយុ ២៦ឆ្នាំ ទើបមានកូនខ្ចីអាយុ ៦ខែ និងមានស្វាមីឈ្មោះ រឿន ធី អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ជាអ្នកធ្វើស្រែ និងនេសាទត្រី។ នៅព្រឹកថ្ងៃទី២៤ ខែតុលា គាត់បានយកថ្នង ដងកំប៉ោងដើម្បីចាប់ត្រីដូចសព្វដង។ ពេលនោះប្រពន្ធរបស់គាត់បានចាប់លើកកំប៉ោង ចេញពីថ្នងក៏ត្រូវពស់នៅក្នុងកំប៉ោង ចឹកចំ.កដៃខាងឆ្វេងរបស់នាង បណ្តាលឱ្យពើតចុកចាប់ រហូតដល់សន្លប់រឹងថ្គាមខ្មៅជាំពេញខ្លួន។
ក្រោយកើតហេតុ អ្នកភូមិបានរកថ្នាំខ្មែរបុក គាស់ធ្មេញបញ្ច្រកបំបាត់ការទាស់សរសៃ និងបន្សាបពិសពស់ ប៉ុន្តែថ្នាំនោះគ្មានប្រសិទ្ធភាពឡើយ ទើបគាត់បើកកាណូត កាត់បឹងទន្លេសាបចំនួន ៥ម៉ោង មកដល់មាត់កំពង់ឃុំឆ្នុកទ្រូ ក៏បានឱ្យគ្រូពេទ្យឯកជននៅទីនោះ ជួយចាក់ថ្នាំព្យាបាល។ បន្ទាប់មកក៏បានជួល រថយន្តដឹកប្រពន្ធ ទៅមន្ទីរពេទ្យបង្អែកខេត្ត នៅវេលាម៉ោង ៧យប់ ពេលនោះនាងមានសភាពធ្ងន់ធ្ងរទៅហើយ ទើបកន្លះម៉ោងក្រោយមក នាងក៏បានដាច់ខ្យល់ ស្លាប់ក្នុងមន្ទីរពេទ្យ ខេត្តតែម្តងទៅ៕
ប្រភពពី វត្តភ្នំ

