លោកយាយម្នាក់ សប្បាយ ចិត្ដជាខ្លាំង ក្រោយពី ចៅប្រុស របស់ខ្លួន ត្រូវគេវាយ សម្លាប់នៅ នឹងកន្លែង

9/02/2013 0 Comments A+ a-

តើប្រិយមិត្ដជឿដែរឬទេ ដែលលោកយាយម្នាក់បែរជា សប្បាយចិត្ដយ៉ាងខ្លាំង ក្រោយពីចៅរបស់ខ្លួន ត្រូវបានគេសម្លាប់នោះ?
យោងទៅតាមប្រភពព័ត៌មានរបស់បរទេសបានឲ្យដឹងថា បុរសវ័យក្មេងម្នាក់ ដែលមានឈ្មោះថា Zakhele Mkhize អាយុ ២៤ឆ្នាំ ត្រូវបានចាប់ខ្លួន ខណៈពេល ដែលលួចកំព្យូរទ័រយួដៃពីក្មេងប្រុសម្នាក់។ ជាមួយគ្នានោះ អ្នកជិតខាងរបស់ជនល្មើសនេះ ដែលជាអ្នករស់នៅក្នុង KwaMakhutha អាហ្វ្រិកខាងត្បូង បានវាយជនល្មើសរហូតដល់ស្លាប់តែម្ដង ដោយចងជើងជនល្មើសនេះ ដែលធ្វើឲ្យជននេះរត់មិនរួច ហើយដោយសារតែពួកគេខឹងនឹង ជននេះតែងតែលួចរបស់របរ ដែលនេះមិនមែនជាលើកទីមួយនោះទេ។ តាមសម្ដីពីបងប្អូនជីដូននៃជនល្មើសនេះ ដែលមានឈ្មោះថា Thabani Mkhize អាយុ ២៣ឆ្នាំ បាននិយាយថា Mkhize តែងតែលួចរបស់អ្នកដទៃ និងតែងតែពោលពាក្យ អង្វរក ថានឹងឈប់លួច តែវានៅតែលួចដដែល ដែលធ្វើឲ្យអ្នកទាំងនោះ មានគំរោងនឹងសម្លាប់ Mkhize ចោលតែម្ដង។  យ៉ាងណាក្ដីសម្រាប់លោកយាយ Sindisiwe Mthembu អាយុ ៥៦ឆ្នាំ នេះវិញ ដែលជាយាយរបស់ជននេះ បែរជាមានចិត្ដសប្បាយរីករាយ នឹងការចាកចេញពីចៅរបស់ខ្លួនទៅវិញ។ ដោយលោកយាយ បាននិយាយថា ចៅរបស់ខ្លួនមិនដែលធ្វើរឿងដែលមានប្រយោជន៍ដល់ ក្រុមគ្រួសារនោះទេ គឺផ្ដល់ឲ្យតែភាពឈឺចាប់ប៉ុណ្ណោះ ដូចនេះប្រសិនជាវាចាកចេញទៅបាត់ នោះស្រុកភូមិនឹងមានសន្ដិភាព។  
សម្រាប់មេប៉ូលីស ដែលមានឈ្មោះថា Thulani Zwane បានថ្លែងថាលោកនឹងធ្វើការសង្កេត ចំពោះជនណាដែលសម្លាប់ចោរនេះ។
តែតាមសកម្មភាពជាក់ស្ដែង ហាក់ដូចជាគ្មានការតាមចាប់ខ្លួនអ្វីនោះទេ។
តើប្រិយមិត្ដយល់យ៉ាងណា ដែលជីវិតចោរមួយត្រូវបានកាត់ក្ដីដោយប្រជាពលរដ្ឋនោះ?និង ក្រុមគ្រួសារបែរជាសប្បាយចិត្ដទៅវិញនោះ?
ខ្មែរឡូត