ខឹងកូនស្រី ស្តីបន្ទោស រឿងផឹក ស្រវឹង ទិញសាំង ចាក់ដុតខ្លួន ឯងទាំងរស់
ខេត្តកំពត ៖ បុរសម្នាក់បានយកសាំងចាក់ដុតខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ត្រូវក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែខឹងកូនស្រីស្តីបន្ទោស រឿងផឹកស្រវឹងរាល់ថ្ងៃ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី១ កញ្ញា ២០១៣ ស្ថិតក្នុងភូមិជ្រេះ ឃុំបឹងសាឡាងខាងត្បូង ស្រុកកំពង់ត្រាច ។បុរសដែលយកសាំងចាក់ដុតខ្លួនឯងឈ្មោះពឿន សឿន អាយុ៦៤ឆ្នាំ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព

