ការហែល ទឹកពេលដែល មានផ្ទៃពោះ ទារកដែល កើតមកអាច នឹងប្រឈម មុនខ្ពស់នឹង ជំងឺហឺត
មនុស្សស្រីដែលកំពុងមានផ្ទៃពោះ ឧស្សាហ៍ទៅហែលទឹក អាចធ្វើឲ្យកូនរបស់ពួកគេ ប្រឈមមុខនឹងស្ថានភាពប្រតិកម្ម នឹងអ្វីមួយខ្ពស់ ដែលហៅថា អាឡែរហ្ស៊ីផ្លូវដង្ហើម ឬ ជងឺហឺត។
អ្នកវិទ្យាសាស្ដ្រជឿថា មានសារធាតុគីមីជាច្រើននៅក្នុងទឹក ដូចជាក្លរ ក្នុងអាងទឹក និងសមាសធាតុគីមីជាច្រើនដ៏ទៃទៀត ប្រហែល៥ ដែលសំរាប់សំអាតទឹក អាចបង្កើននូវជំងឺអាឡែរហ្ស៊ី។ ហើយសមាសធាតុគីមីទាំងនោះ អាចកែប្រែភាពស៊ាំមេរោគ របស់ទារក ដែលធ្វើឲ្យពួកគេងាយនឹងកើតជំងឺ ហឺត និងជំងឺគ្រុន។
ព័ត៌មាន ព្រមានឲ្យប្រុងប្រយ័ត្ននេះ ទទួលបានមកពីគ្រូពេទ្យឯកទេស ខាងរោគសើស្បែកប្រទេសអង់គ្លេស ដែលពួកគាត់បានសិក្សា ពីលក្ខណៈនៃការអាឡែរហ្ស៊ី។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ព័ត៌មានមួយនេះ? យល់ល្អចំពោះស្រ្ដីដែលមានផ្ទៃពោះ សូមកុំទៅហែលទឹក ក្នុងអាងហែលទឹក ដែលពោរពេញទៅដោយ សមាសធាតុគីមីជាច្រើន ធ្វើឲ្យទឹកស្អាត។
ខ្មែរឡូត