ក្តីបារម្ភ​១០យ៉ាង របស់បុរស ពេលឡើង​លើគ្រែ

9/05/2013 0 Comments A+ a-

បុរសក៏មានការបារម្ភ លើការប្រតិបត្តិការ ពេលររួមភេទផងដែរ។ គ្មានមនុស្សប្រុសណាម្នាក់ ដែលត្រូវស្លាប់នោះទេ នៅពេលមានការបារម្ភអំពីការរួមភេទ។ ប៉ុន្តែដូចបុរសៗ នឹងបារម្ភអំពីរឿងរ៉ាវជាច្រើន នៃការរួមភេទ។
ដូច្នេះ នេះគឺជាការព្រួយបារម្ភទាំង ១០យ៉ាងរបស់បុរសអំពីការរួមភេទ និងធ្វើឲ្យពួកគេមិនអាចដេកលក់ នៅពេលយប់បានដូចមនុស្សធម្មតា។ យើងនឹងមិនត្រឹមតែ បំបាត់ការឆ្ងល់របស់អ្នកតែមួយមុខទេ ប៉ុន្តែយើងក៏នឹងប្រាប់អ្នកអំពីរបៀប ដែលអាចជួយខ្លួនឯងបានកុំឲ្យ បារម្ភអំពីការរួមភេទទៀត។
១- បុរសបរិសុទ្ធ៖ បុរសភាគច្រើននឹងមិនដែលប្រាប់មិត្តភក្តិ ឬដៃគូរួមភេទខាងស្រី របស់គេថាពួកគេមិនដែល រួមភេទទាល់តែសោះនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានភាពបរិសុទ្ធ មិនមែនជាអារម្មណ៍មួយ ត្រូវអៀនខ្មាសនោះទេ។ តាមការពិត មនុស្សស្រីភាគច្រើន នឹងនិយាយលើកទឹកចិត្តខ្លួនថា ពួកគេគឺជាមនុស្សដំបូងហើយសម្រាប់អ្នក។
២-តែងតែរួមភេទដោយដៃ៖ នេះគ្រាន់តែជំនឿមិនត្រឹមត្រូវមួយចំនួនតូចប៉ុណ្ណោះ ដែលទាក់ទងនឹង ការរួមភេទដោយដៃ។ ចំពោះចម្លើយគឺមិនមែននោះទេ ការរួមភេទដោយដៃមិនអាច ធ្វើឲ្យអ្នកលែងមានកូនបានទេទោះបីជាអ្នកធ្វើ វាច្រើនដងយ៉ាងណាក៏ដោយ។ វាគឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការយល់ដឹងអំពីរាងកាយរបស់អ្នក ហើយវាអាចមានទម្លាប់មួយ ប្រកបដោយសុខភាពផងដែរ។
៣-ការទិញស្រោមអនាម័យ៖ ការពិតដែលអ្នកដឹងគឺថា អ្នកត្រូវតែទិញស្រោមអនាម័យ នេះមានន័យថា អ្នកកំពុងតែគិតអំពីសុវត្ថិភាពនៃការរួមភេទ ហើយនោះគឺជាជំហានមួយដ៏ត្រឹមត្រូវ។ ការដែលមិនអាចទិញអ្វីបាន ចូរចងចាំថាការរួមភេទ ដោយមិនមានសុវត្ថិភាពអាចនឹងបង្កទៅជាជំងឺជា ច្រើនដូចជា ជំងឺអេដស៍ដែលអាចនឹងធ្វើឲ្យអ្នកស្លាប់បាន។ រឿងនោះគួរតែផ្តល់ឲ្យអ្នកនូវ ទំនុកចិត្តដែលអ្នកត្រូវតែទិញ ស្រោមអនាម័យមកប្រើ និងថែរក្សាអ្នក និងដៃគូអ្នកកុំឲ្យឆ្លងជំងឺពីការរួមភេទបាន។
៤-ខ្លាចដៃគូខាងស្រីមិនដល់កំពូល៖ ខណៈដែលអ្នកអាច ឬមិនអាចបំពេញបំណងដល់នាងបាន វាមិនអាស្រ័យទៅលើថាអ្នកត្រូវ រួមភេទឲ្យបានច្រើនដងនោះទេ។ ការដែលអ្នកទាំងពីមានទំនាក់ទំនងផ្លូវកាយ និងផ្លូវចិត្តកាន់តែយូរ ហើយការសប្បាយរបស់នាង គឺជារឿងសំខាន់សម្រាប់អ្នកផ្ទាល់ដែរ អ្នកគួរតែមិនចាំបាច់គិតអំពីរឿងនេះទៀតទេ។
៥- មិនទាន់ត្រៀមខ្លួន៖ នេះគឺជារឿងដែលមិនគួរឲ្យជឿមួយផ្សេងទៀត ប៉ុន្តែបុរសក៏អាចមានអារម្មណ៍ថា មានសម្ពាធទៅលើការរួមភេទដែរ នៅពេលពួកគេមិនទាន់ត្រៀមខ្លួនរួច។ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនទេ ចូរប្រាប់ឲ្យត្រង់ៗទៅ។ ជំនួសឲ្យការបដិសេធន៍របស់អ្នក ដៃគូអ្នកនឹងគោរពតាមភាពស្មោះត្រង់របស់អ្នក ហើយនាងនឹងរងចាំរហូតដល់អ្នកត្រៀមខ្លួនរួច។
៦-ដៃគូមិនអាចរួមភេទបាន៖ ប្រសិនបើដៃគូខាងស្រីរបស់អ្នក កំពុងតែមានអារម្មណ៍ថាមានសម្ពាធ ឬត្រូវបានបង្ខំឲ្យរួមភេទ នៅពេលនាងមិនទាន់នឹងត្រៀមខ្លួនផងនោះ វានឹងមិនអាចបំពេញបំណងដល់អ្នកបានទេ។ ដូច្នេះចូរផ្តល់ឲ្យនាងនូវគម្លាតមួយ និងយល់ដឹងពីតម្រូវការរបស់នាង និងរង់ចាំឲ្យនាងត្រៀមខ្លួនរួចសិនទៅ។ ការរង់ចាំប្រហែលជារឿងល្អសម្រាប់អ្នក។
៧-គិតគូរពីទំហំប្រដាប់ភេទ៖ ការដែលអ្នកធ្លាប់ឮនេះ គឺជារឿងត្រឹមត្រូវ។ ទំហំមិនមែនជាដំណោះស្រាយដ៏ធំមួយ ដែលអ្នកត្រូវតែដឹងថានឹងធ្វើអ្វីនោះទេ។ ការដែលមានរូបសម្បត្តិដ៏ល្អ នឹងមិនអាចធ្វើឲ្យអ្នកក្លាយទៅជាដៃគូ រួមភេទដ៏ល្អបានទេប្រសិនបើអ្នក មិនដឹងពីរបៀបធ្វើឲ្យដៃគូអ្នក សប្បាយចិត្តផងនោះ។ សរសៃប្រសាទដែលមានរំញោចខ្លាំងបំផុត គឺស្ថិតនៅខាងក្រៅទ្វារមាស ដូច្នេះអ្នកអាចផ្តល់ការសប្បាយ ដល់ដៃគូខាងស្រីរបស់អ្នកបាន ទោះបីជាលិង្គរបស់អ្នកតូចក៏ដោយ។ ហើយអ្វីដែលអ្នកមានមិនគ្រប់គ្រាន់ ហេតុអ្វីបានជាអ្នកមិនព្រម គួបផ្សំជាមួយនឹងជំនាញរបស់អ្នកទៅ!!!
៨-រួមភេទពេលមករដូវ៖ កាលណាអ្នកទាំងពីរួមភេទជាមួយគ្នា កាន់តែមានផាសុខភាពកាន់តែយូរ ក្នុងពេលនាងមករដូវ វាគ្មានហេតុផលអ្វី ដែលអ្នកមិនអាចរួមភេទបាននោះទេ។ ចំពោះចម្លើយគឺមិនមានអ្វីទាស់ខុសនោះទេ វាប្រហែលជាមានបញ្ហារញ៉េរញ៉ៃបន្តិចបន្តួច ប៉ុន្តែនោះគឺជាជម្រើស ផ្ទាល់ខ្លួនរបស់អ្នក។ ចូរប្រាកដថា អ្នកបានរួមភេទដោយមានការការពារួចហើយ ដូច្នេះអ្នកមិនអាចឆ្លងជំងឺតាមការរួមភេទបានទេ។
៩-ខ្លាចដៃគូកុហក៖ ប្រសិនបើដៃគូខាងស្រីរបស់អ្នក ពិតជាមិនទាន់ទទួលបានចំនុចកំពូលមួយទេ ប៉ុន្តែនាងកំពុងតែកុហក វាមានឱកាសតិចតួចណាស់ ដែលអ្នកនឹងអាចដឹងអំពីរឿងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ជំនួសឲ្យការថប់អារម្មណ៍ថា នាងកំពុងតែកុហក ឬមិនមែននោះ អ្នកគួរតែបារម្ភឲ្យបានច្រើន អំពីការប្រាកដថានាងរីករាយចំពោះ ខ្លួនឯងដែរឬក៏អត់។ ចូរនិយាយប្រាប់នាង អំពីអ្វីដែលធ្វើឲ្យនាងមានអារម្មណ៍ល្អ និងអ្វីដែលអ្នកត្រូវតែធ្វើ ដើម្បីជួយឲ្យនាងទទួលបានចំនុចកំពូល។ កាលបើអ្នកធ្វើអ្វីៗឲ្យនាងសប្បាយចិត្តកាន់តែច្រើន អ្នកនឹងមិនចាំបាច់បារម្ភថានាងកុហកនោះទេ។
១០-ខ្លាចអាអូនតូចអត់កម្លាំង៖ ការគិតអំពីការបរាជ័យគឺជាមធ្យោបាយមួយ គង់តែកើតមានទេ។ ចូរធ្វើឲ្យអារម្មណ៍ស្ងប់ បន្ធូរអារម្មណ៍ និងរីករាយជាមួយនឹងការរួមភេទរបស់អ្នក ដោយមិនបាច់បារម្មណ៍អំពី អាកប្បកិរិយារបស់អ្នកឡើយ។ ជាមួយគ្នានេះដែរ ចូរចៀសវាងការទទួលទានស្រាច្រើនពេក មុនពេលរួមភេទព្រោះវាអាចនឹង ធ្វើឲ្យលិង្គអ្នកមិនអាចងើបឡើងបានជាបណ្តោះអាសន្ន៕