​ម៉ូតូ​​​ស្ត្រី​អាជីវក រ​លក់​មាស​នៅ​ ផ្សារបាន​លុង​ត្រូវ ចោរលួចបាត់

9/02/2013 0 Comments A+ a-

ខេត្តរតនគិរី ៖ ម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ធុនសេ១០០ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ អត់ស្លាកលេខ ជាកម្មសិទ្ធិរបស់គ្រួសារស្ត្រីជា អាជីវករលក់មាសនៅផ្សារបានលុង និងប្តីត្រូវគេស្គាល់ថា ជាបុគ្គលិកស្ថានីយទូរទស្សន៍ បាយ័នត្រូវចោរ លួចយកទៅបាត់ដោយសុវត្ថិភាព ខណៈទុកនៅមុខផ្ទះបង្កឱ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១ កញ្ញា ២០១៣ នៅក្នុងទីប្រជុំជនក្រុងបានលុង។
ស្ត្រីជាអាជីវករលក់មាសរូបនេះមិនត្រូវ បានស្គាល់ឈ្មោះទេ ចំណែកប្តីឈ្មោះសុខ គឹមសន ជាបុគ្គលិកស្ថានីយទូរទស្សន៍បាយ័ន រស់នៅកន្លែងកើតហេតុខាងលើ។ បច្ចុប្បន្នប៉ូលិសក្រុងបានលុងកំពុងធ្វើការ ស្រាវជ្រាវយ៉ាងសកម្មដើម្បីតាមប្រម៉ាញ់ជនសង្ស័យយកមកផ្តន្ទាទោស។
លោកសុខ គឹមសន បានបញ្ជាក់ឱ្យដឹងថា គ្រួសាររបស់លោកធ្លាប់ត្រូវចោរប្លន់ទាំង ថ្ងៃម្តងរួចមកហើយកាលពីអំឡុងឆ្នាំ២០១២ ដោយយកទ្រព្យសម្បត្តិអស់ជាង១០០តម្លឹង តែរហូតមកដល់ពេលនេះជនសង្ស័យ នៅមិនទាន់ចាប់បាននៅឡើយទេ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព