នារីខារ៉ាអូខេម្នាក់ ត្រូវបានភ្ញៀវដាក់ ថ្នាំនៅក្នុងកែវ បណ្ដាលឱ្យសន្លប់
ភ្នំពេញ ៖ នារីខារ៉ាអូខេម្នាក់សន្លប់ ស្ដូកស្ដឹងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ ដែលនាងធ្វើការបន្ទាប់ពីនាងបានចូល ទៅច្រៀងនិងផឹកស៊ីជាមួយភ្ញៀវ ។ ពេលនោះភ្ញៀវលួចដាក់ថ្នាំនៅក្នុងកែវស្រា នៅក្នុងហាងខារ៉ាអូខេសៀងប៉ាឡាវដែលស្ថិតនៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អ៊ី មួយលៀង ភេទស្រី អាយុ២១ឆ្នាំមាន ស្រុកកំណើតនៅភូមិកំពង់រាប ឃុំកំពង់ រាប ស្រុកកោះសុទិន ខេត្ដកំពងចាម។
បើតាមប្រភពព័ត៌មានបានឱ្យដឹងពីបុរសម្នាក់ឈ្មោះ អុក ឈុនលី ជាបុគ្គ លិកនៅភោជនីយដ្ឋាននិស្ស័យស្នេហ៍ ម៉ៃដាដែលត្រូវជាប្ដីបានឱ្យដឹងថា ប្រពន្ធ របស់ខ្លួនបានទៅធ្វើការដូចសព្វដង ស្រាប់ តែមិត្ដភក្ដិរបស់គេបានប្រាប់ថា ប្រពន្ធ គាត់បានដួលសន្លប់ហើយគាត់មកដល់ក៏ឃើញប្រពន្ធសន្លប់រួចក៏ហៅម៉ូតូឌុប ដឹកនាងទៅមន្ទីរពេទ្យព្រះកុសុមៈ ។ បើតាមសម្ដីគ្រូពេទ្យបានឱ្យដឹងថា ដោយនាងបានត្រូវថ្នាំដោយសារតែនាងខ្សោយស្រាប់ផងក៏សន្លប់តែម្ដងទៅ ៕
____________________
ប្រភពពីនគរវត្ត
