ដេញកាប់គ្នាដូចហ្វូង គោរងរបួសធ្ងន់បីនាក់
ប៉ោយប៉ែត ៖ ដេញកាប់ផ្អើលពេញភូមិបណ្តាលអោយរងរបួសធ្ងន់បី បានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ចំណែកអ្នកផ្សេងទៀតរត់ប្រាសអាយុរៀងៗខ្លួន។ ហេតុការណ៍នេះកើតឡើងនៅចំណុចកន្លែងលែង បាលទះ ក្រោយកាស៊ីណូរីសតន៍ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់,ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលវេលាម៉ោង៩និង៤០ នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ។
បើតាមប្រភពព័ត៌មានអោយដឹងថា៖ជនរងគ្រោះមានគ្នាពីរនាក់ បានបញ្ជូនមកមន្ទីរពេទ្យឯកជនមួយក្នុងក្រុងប៉ោយប៉ែត ជនរងគ្រោះទី១មានឈ្មោះ ពៅ សីលា អាយុ២៤ឆ្នាំ រងរបួសត្រង់ក្បាលផ្នែកខាងឆ្វេងមួយកាំបិត និងជនរងគ្រោះឈ្មោះ រ៉ាត ប៊ុនណារ៉ុង អាយុ២១ឆ្នាំ រងរបួសត្រង់ដៃឆ្វេងមួយកាំបិត អ្នកទាំអពីររស់នៅភូមិកើតហេតុ និងជាបុគ្គលិកកាស៊ីណូ។ ចំណែកជនបង្កក៏រងរបួសត្រង់ក្បាល និងដៃខាងស្តាំពុំទាន់ដឹងអត្តសញ្ញាណនៅឡើយ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោតប៉ែត។
បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចកំពុងចុះស្រាវជ្រាវនិងរកមុខសញ្ញា ដើម្បីចាប់មកសួនាំករណីខាងលើនេះ ៕
__________________________
ប្រភពពីនគរវត្ត
