ជិះ​ម៉ូតូឌុប​គ្នា ទៅបុក​រថយន្ត​បើក​ឆ្លងផ្លូវ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

9/23/2013 0 Comments A+ a-

ភ្នំពេញ: ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ក​ន្លែ​កើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ខណៈ​បើក​ម៉ូតូ​វីវ៉ា​ទៅបុក​រថយន្ត បើក​ឆ្លងផ្លូវ កាលពី​វេលា​ម៉ោង ១១​យប់​ថ្ងៃទី​២២ កញ្ញា ២០១៣ នៅ​ចំណុច​ផ្លូវ​លេខ​២៧១​កែង​ផ្លូវ​លេខ​៤៦៤ ខាងមុខផ្ទះ​លេខ​១០២​យីហោ សុខ សួរ លក់​និង​ប្តូរ​ប្រេងម៉ាស៊ីន​ម៉ូតូ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ស្លៀកខោ​ខ៉ូ​វ​ប៊​យ​ជើងវែង ពាក់អាវ​យឺត​ស​ដៃខ្លី បើក​ម៉ូតូ​វីវ៉ា ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1G-6924 ចំណែក​អ្នករួមដំណើរ​មិន​ស្គាល់​អត្តសញ្ញាណ​ដូចគ្នា​។​
​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ប្រភេទ​ទួរីស បិទ​ស្លាក​សញ្ញា​ស្រា​បៀ​អង្គ ពាក់​ស្លា​លេខ​ភ្នំពេញ 2F-9138 បើក​តាមផ្លូវ​លេខ​២៧១​ក្នុង​ទិ​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បាន​ឆ្វេង​ឆ្លងផ្លូវ​ចូល​ផ្លូវ​លេខ​៤៦៤ ភ្លាមនោះ​ក៏មាន​ម៉ូតូ​វីវ៉ា​ជិះ​គ្នា​២​នាក់ បើក​យ៉ាង​លឿន ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ បាក់ក​ស្លាប់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​អ្នករួមដំណើរ​បាន​រង​របួសធ្ងន់​។​
​សព​ត្រូវបាន​ដឹក​យកទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា រីឯ​ម៉ូតូ និង​រថយន្ត​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​៕​
- See more at: http://www.cen.com.kh/localnews/show_detail/22?token=YWI0NTE3YW#sthash.mjMDism2.dpuf


Read more: http://www.cambodiapage.info/?p=16188#ixzz2fhDQ27oy