ស្ត្រីសហគមន៍ បឹងកក់ រងរបួសភ្នែក យ៉ាងធ្ងន់ធ្ងរ និង មនុស្សជាច្រើន នាក់ទៀត បានត្រូវរងរបួស និង សន្លប់
ស្ត្រីសហគមន៍ បឹងកក់រងរបួសភ្នែក យ៉ាងធ្ងន់ធ្ងរ ហើយនិងលោក យាយ ង៉ែត ឃុន ត្រូវរបួសសន្លប់ និងមនុស្សជាច្រើន នាក់ទៀត បានរងរបួស ក្នុងនោះមាន អ្នកសង្កេតការណ៍ សិទ្ធិមនុស្សអន្តរជាតិ ត្រូវរបួសដោយ គ្រាប់ជំពាមកៅស៊ូ បាញ់ចំដើមទ្រូង កាលពី ម៉ោងជាង 10យប់ ថ្ងៃ 22 កញ្ញា 2013 នៅបរិវេណ វត្តភ្នំ ដោយសារ កងកំលាំង សមត្ថកិច្ច ប្រដាប់អាវុធ ប្រើដំបងឆក់ ដំបង ដែកបំពង់ទីប និង ក្រុមក្មេងពាល ដែលអាជ្ញាធរ ជួលមកឲ្យបង្ក្រាប ប្រជាពលរដ្ឋ ដោយប្រើ ជំពាមកៅស៊ូ បាញ់គ្រប់ឃ្លី លើប្រជាសហគមន៍ បឹងកក់ បុរីកីឡា ដែលធ្វើ សមាធិ តបធម៌ បង្អត់អាហារ ដើម្បីទាមទាឲ្យ ព្រះមហាក្សត្រ ទ្រង់ព្រះរាជតម្រិះ ពន្យាពេលការ កោះប្រជុំសភា ដំបូងនៅថ្ងៃ 23, 09, 2013 ៕
Credit to Ven. Luon Sovath
ស្ត្រីសហគមន៍ បឹងកក់ រងរបួសភ្នែក យ៉ាងធ្ងន់ធ្ងរ (Credit: Ven. Luon Sovath)
លោកយាយ ង៉ែត ឃុន អាយុ 75 ឆ្នាំ តំណាងស្ត្រី សហគមន៍បឹងកក់ រងរបួសចំដើមទ្រូង និង ពេញរាងកាយ ដួលសន្លប់ បាត់ស្មារតី (Credit to the Venerable Monk Luon Sovath)
ជនរងគ្រោះពីការបង្រ្កាប របស់ប៉ូលីសនៅ វត្តភ្នំ ល្ងាចមិញ
ប្រភពពី ពត៌មានខ្មែរ.