កម្មករ​កម្ម​ការ​នី​រោង ចក្រ​ជាង​១​ពាន់​ នាក់​ធ្វើ​កូដកម្ម​

9/23/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ៖ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា​ឆ្នាំ​២០១៣​កម្មករ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ​ក្រុមហ៊ុន​សា​ហាន់​អិន​ធើ​ណា​សិ​នណាល​ដែលមាន​ទីតាំង​នៅក្នុង​មជ្ឈមណ្ឌល​កាណាឌីយ៉ា​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​កម្មករ​កម្ម​ការ​នី​ដែល​ប្រមូល​ផ្ដុំគ្នា​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ​ប្រហែល​ជាង​១​ពាន់​នាក់​ដែល​ដឹកនាំ​ដោយ​សហជីព​ចំនួន​៥​គឺ​១.​សហព័ន្ធ​សហជីព​ដើម្បី​សិទ្ធិ​ការងារ ២.​សហព័ន្ធ​សហជីព​កម្មករ​ឯករាជ្យ ៣.​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ 4.​សហព័ន្ធ​សហជីព​ការងារ​ដើម្បី​សន្តិភាព​៥.​សហព័ន្ធ​សហជីព​សេ​ដ្ធ​កិច្ច​កម្មករ​កម្ពុជា​។​
ដើម្បី​តវ៉ា​អោយ​ថៅកែ​រោងចក្រ​ធ្វើ​ដោះស្រាយ​នូវ​គោលការណ៍​ចំនួន​៨​ចំណុច​ដល់​ពួកគាត់​គឺ
១.​ស្នើ​សុំអោយ​ក្រុមហ៊ុន​សម្រួល​បើក​ប្រាក់ខែ​ខែកញ្ញា​របស់​កម្ម​ករក​ម្មការ​នី​អោយបាន​ទាំងអស់​នៅ​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៣​សំរាប់​ទៅ​ភ្ជុំបិណ្ឌ​។​
២.​ស្នើសុំ​ឈប់សំរាក់​ក្នុង​ឪ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃទី​៣០​ខែកញ្ញា​រហូតដល់​ថ្ងៃទី​០៧​ខែតុលា​ឆ្នាំ​២០១៣​។​
៣.​ស្នើសុំ​ផ្ដល់ប្រាក់​ថ្លៃ​បាយ​ធ្វើការ​បន្ថែម​ម៉ោង​១០០០​រៀល​ក្នុង​១​ម៉ោង​។​
៤.​ស្នើសុំ​លុយ​ព្រីម​15​ដុល្លា​ក្នុង​មួយខែ​ហើយ​កាត់​សមាមាត្រ​ទៅលើ​ការឈប់​ជាក់ស្ដែង​របស់​កម្មករ​កម្ម​ការ​នី​។​
៥.​ស្នើសុំ​តំឡើង​ប្រាក់​ថ្លៃ​ធ្វើដំណើរ​និង​ស្នាក់នៅ​ចំនួន​15​ដុល្លា​ក្នុង​មួយខែ​។​
៦.​ក្រុមហ៊ុន​ត្រូវតែ​បញ្ឈប់​ការបង្ខំ​កម្មករ​កម្ម​ការ​នី​អោយធ្វើ​ការបន្ថែម​ម៉ោង​ព្រោះ​ការងារ​បន្ថែម​ម៉ោង​គឺ​ស្ថិតនៅលើ​គោលការណ៍​ស្ម័​ត្រ​ចិត្រ​។​
៧.​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​លុយ​លំហែ​មាតុភាព​មុន​៣​ខែ​។​រហូតមកដល់​ពេលនេះ​កម្មករ​កម្ម​ការ​នី​ទាំងអស់​មិនទាន់មាន​ដំណោះស្រាយ​ណាមួយ​ឡើយ​ប្រភពពី​កម្មករ​ម្នាក់​បានអោយដឹងថា​៖​ពួកគាត់​និង​បន្តធ្វើ​កូដកម្ម​បន្តទៀត​ប្រសិនបើ​ខាង​ថៅកែ​រោងចក្រ​មិន​ព្រម​ដោះស្រាយ​ពួកគាត់​ទាំងអស់គ្នា​នោះ​៕​ដោយ ជួប ស្រី​ដា​
E1E2

ប្រភពពី វាលឥន្ទ្រិយ