ទីកន្លែង សម្រាប់ ការរួមភេទ ក្រៅពីបន្ទប់គេង

9/11/2013 0 Comments A+ a-

ជួនកាលគូភរិយាស្វាមីមួយចំនួនជាប់គាំង ក្នុងទម្លាប់រួមភេទដដែលៗ ដូចជាតែងតែរួមភេទនៅលើគ្រែគេង រួមភេទ នៅពេលវេលាដដែលៗ និងប្រើក្បាច់ដដែលៗ។ ប្រសិនបើអ្នកគិតប្រាថ្នាចង់ផ្លាស់ប្ដូរទម្លាប់រួមភេទបន្ដិចបន្ដួច ហេតុអ្វី ក៏មិនសាកល្បងរួមភេទក្រៅបន្ទប់គេងម្ដង? ចូរចាប់ផ្ដើមអនុវត្ដការរួមភេទ នៅកន្លែងដ៏ប្រសើរទាំង៤ នេះ ដើម្បីទទួល បានអារម្មណ៍រំភើបស្រើបស្រាល កាន់តែខ្លាំង នៅក្នុងផ្ទះរបស់អ្នក។


ទីកន្លែង សម្រាប់ ការរួមភេទ ក្រៅពីបន្ទប់គេង

 
១. រួមភេទលើតុផ្ទះបាយ៖ អាហារ និងការរួមភេទ គឺជាតម្រូវការចាំបាច់ សម្រាប់មនុស្សដ៏សាមញ្ញ និងផ្ដល់ភាព​ត្រេក​
ត្រអាល​ប្រកប​ដោយ​កាមគុណ ដល់ចិត្ដរាងកាយរបស់មនុស្សយើង។ ហេតុអ្វី ក៏អ្នកមិនសាកល្បងរួមភេទ នៅកន្លែង
ដែលអ្នកតែងតែអង្គុយទទួលទានអាហារដ៏ឆ្ងាញ់ពិសារទៅ?

 
ទីកន្លែង សម្រាប់ ការរួមភេទ ក្រៅពីបន្ទប់គេង

 
២. រួមភេទលើម៉ាស៊ីនបោកគក់៖ ស្រ្ដីនឹងដឹងថា យើងកំពុងនិយាយពីអ្វីហើយ។ រំញ័រនៃម៉ាស៊ីនបោកខោអាវ អាចមាន
ឥទ្ធិពល ដ៏ប្រសើរចំពោះនាង ដែលវាជាកន្លែងហាក់ដូចជាចម្លែកបន្ដិច ប៉ុន្ដែវាជាកន្លែងស្អាត។ ហេតុដូច្នេះ ចូរដាក់ខោ
អាវឱ្យច្រើន ទៅក្នុងម៉ស៊ីនបោកគក់ រួចបើកវាឱ្យដំណើរការ បន្ទាប់មកសាកល្បងរួមភេទនៅលើនោះ។
 
ទីកន្លែង សម្រាប់ ការរួមភេទ ក្រៅពីបន្ទប់គេង

 
៣. រួមភេទពេលងូតទឹករួមគ្នា៖ ប្រសិនបើអ្នកមិនធ្លាប់រួមភេទពេលងូតទឹករួមគ្នា អ្នកប្រាកដជាមិនដឹងថា​ខ្លួនឯងបាត់
បង់ នូវកន្លែងដ៏ស្រើបស្រាលនោះទេ។ ទឹក និងសាប៊ូ អាចធ្វើឱ្យរាងកាយអាក្រាតរបស់អ្នកទាំងពីរមានភាពរអិល
ហើយអាចផ្ដល់ពេលវេលារួមភេទ ដ៏ប្រសើរ និងសិចស៊ីបំផុត។ ចូរដុសក្អែលឱ្យគ្នាម្ដងម្នាក់ ហើយអ្នកទាំងពីរនឹងទទួល
បានការភ្ញោចអារម្មណ៍ដ៏ប្រសើរមិនខាន។

ប្រសិនបើ ការឈរួមភេទ នៅក្នុងបន្ទប់ទឹក វាជាការពិបាកសម្រាប់អ្នក អាងងូតទឹកគឺជាជម្រើសដ៏ប្រសើរ។ អ្នកទាំង២
នឹងទទួលបាន អត្ថប្រយោជន៍នៃទឹកក្ដៅឧណ្ហៗ និងពពុះសាប៊ូ ហើយក្នុងពេលជាមួយគ្នានោះ អ្នកមិនចាំបាច់បារម្ភ
ខ្លាចរអិល ឬដួលនោះទេ។
 
ទីកន្លែង សម្រាប់ ការរួមភេទ ក្រៅពីបន្ទប់គេង

 
៤. រួមភេទនៅលើសាឡុង៖ ជួនកាល ការមើលទូរទស្សន៍អាចជាប្រការមួយគួរឱ្យធុញទ្រាន់ ជាពិសេសនៅពេលគ្មាន
កម្មវិធីអ្វីពិសេស ។ ហេតុអ្វីក៏អ្នកមិនសម្រាតខោអាវរបស់អ្នកបន្ដិចម្ដងៗ ហើយធ្វើឱ្យស្វាមីរបស់អ្នកភ្ញាក់ផ្អើល ដោយ
ចាប់ឱបក្រសោបគាត់នៅលើសាឡុងទៅ? វាមានអត្ថប្រយោជន៍បន្ថែម នៃអារម្មណ៍គ្រោះថ្នាក់បន្ដិចបន្ដួច ជាពិសេស
គឺខ្លាចមានមនុស្សរុញទ្វារខាងមុខឱ្យចំហ៕