រាត្រីផ្សំដំណេក កូនក្រមុំអាយុ ៨ឆ្នាំ ស្លាប់ នៅយ៉េមែន

9/11/2013 0 Comments A+ a-


យេម៉ែន ៖ កុមារីទើបមានអាយុ ៨ឆ្នាំ ត្រូវបានកុ្រមគ្រួសារខ្លួនបង្ខំឱ្យរៀបការទាំងវ័យក្មេង ធ្វើជាកូនក្រមុំរបស់បុរស ចំណាស់ អាយុ ៤០ឆ្នាំ ហើយនាងត្រូវបានស្លាប់បាត់បង់ជីវិត អំឡុងរាត្រីផ្សំដំណេកលើកដំបូងរបស់ខ្លួន ។


ពិធីរៀបមង្គលការកូនក្រមុំវ័យក្មេង ជនជាតិភាគតិច នៅប្រទេសយ៉េមែន ៕ រូបភាព Dailymail
 
ប្រភពពីព័ត៌មានដេលីមេលបានឱ្យដឹងថា កុមារីរងគ្រោះខាងលើមានឈ្មោះ Rawan ជាជនជាតិកុលសម្ព័ន្ធភាគតិច
Hardh រស់នៅភាគនិរតីប្រទេសយ៉េមែន ត្រូវបានក្រុមគ្រួសាររបស់នាងចាប់បង្ខំរៀបមង្គលការ ដោយពុំស្ម័គ្រចិត្ត
ជាមួយបុរសចំណាស់អាយុ ៤០ឆ្នាំ​ ដែលជាអ្នកមានម្នាក់ ក្នុងស្រុករបស់នាង។

កុមារី  Rawan ត្រូវបានអះអាងថា នាងបានស្លាប់ក្នុងរាត្រីផ្សំដំណេកថ្ងៃទី១ ជាមួយកូនកំលោះ ដោយសាររូបនាង
ត្រូវចាប់បានបង្ខំរួមដំណេក ធ្វើឱ្យនាងមានរបួសហូរឈាម​ធ្ងន់ធ្ងរនៅផ្នែកខាងក្នុងនៃប្រដាប់ភេទ ហើយបានស្លាប់
នាពេលក្រោយមក ។

ក្រុមអង្គការក្រៅរដ្ឋាភិបាល និងអង្គការការពារកុមារប្រចាំប្រទេសយេម៉ែនបាននាំគា្ន ទាមទារដល់អាជ្ញាធរធ្វើការចាប់
ខ្លួនបុរសកូនកំលោះ និងក្រុមគ្រួសាររបស់កុមារីរងគ្រោះទៅទទួលការកាត់ទោស ពីតុលាការយេម៉ែន ។

អ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសនេះបានសម្ដែងការខឹងសម្បាយ៉ាងខ្លាំង ចំពោះបញ្ហានេះ និងបាននិយាយ
រិះគន់ផងដែរ ចំពោះទំនៀមទំលាប់ចាស់កំរិលដែលចាប់កុមារីរៀបការទាំងក្មេងវ័យ និងអំពាវនាវដល់រដ្ឋាភិបាលធ្វើការលុបំបាត់ និងដាក់ទោសលើក្រុមដែលបន្តអនុវត្ត ប្រពៃណីរំលោភលើសិទ្ធិកុមារបែបនេះ ។

សូមបញ្ជាក់ថា ស្រ្តី និងកុមារី នៅក្នុងប្រទេសយ៉េមែនកំពុងក្លាយជាជនរងគ្រោះនៃគំនាប ប្រពៃណីរៀបការផ្សំផ្គុំដោយក្រុមគ្រួសាររបស់ពួក ។ យោងតាមរបាយការណ៍ក្រសួងកិច្ចការសង្គម យ៉ែមែនចុះផ្សាយនៅឆ្នាំ ២០១០ បង្ហាញថា ស្រ្តីភាគច្រើនក្នុងប្រទេសនេះត្រូវបង្ខំរៀបការនៅ ពេលពួក គេមានអាយុទើបតែ ១៥ឆ្នាំ​ ហើយមូលហេតុ ធ្វើក្រុមគ្រួសាររបស់ពួកគេសម្រេចធ្វើបែបនេះ គឺដោយបញ្ហាជីវភាពក្រីក្រ និងការចង់ប្រាក់ដ៏ច្រើនដែល ក្រុមបុរសអ្នក មានផ្តល់ជូន
ដើម្បីរៀបការជាមួយកូនស្រីរបស់ខ្លួន ៕ប្រភព ពី​ newstoday
អត្ថបទ៖ មករា