មន្រ្តីកងរាជ អាវុធហត្ថម្នាក់ ចូលកោសជប់ម៉ាស្សា មិនចង់បង់លុយ ផ្អើលនគរបាល
ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបានចុះអន្តរាគមន៍ភ្លាមៗ ដល់ចំណុចហាងម៉ាស្សាយីហោ រីករាយ តាមបណ្តោយផ្លូវ លេខ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្រោយពេលបុរសម្នាក់ជាមន្រ្តីកងរាជអាវុធហត្ថ បានចូលទៅម៉ាស្សា និង បានឈ្លោះប្រកែកជាមួយស្រីម៉ាស្សា ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២:៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ ត្រូវ
បានសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថខាងលើឈ្មោះ នួន សាវឿន បានចូលទៅកោសជប់ និង
ម៉ាស្សា នៅក្នុងហាងម៉ាស្សាយីហោ រីករាយ ។ ខណៈនោះបុរសខាងលើបានបញ្ជាឲ្យស្រីម៉ាស្សា ជួយធ្វើសរសៃអស់
រយៈពេល ១ម៉ោង រួចដេកលក់មួយសន្ទុះ ។
ប្រភពបន្តថា នៅពេលមន្ត្រីខាងលើភ្ញាក់ឡើង ក៏សុំឲ្យជួយម៉ាស្សាថែមមួយម៉ោងទៀត ទើបស្រីម៉ាស្សាបានជួយម៉ាស្សា
ទៅតាមតម្រូវការរបស់ភ្ញៀវ ។ បន្ទាប់ពីម៉ាស្សាចប់ហើយ នារីក្នុងហាងដាសឲ្យបុរសឈ្មោះ នួន សាវឿន ក្រោកពីដេក
ដើម្បីទារប្រាក់ថ្លៃម៉ាស្សា ប៉ុន្តែពេលនេះបុរសខាងលើមិនបានឲ្យប្រាក់ទៅម្ចាស់ហាង ថ្លៃម៉ាស្សាទេ ដោយបាននិយាយ
ថា នារីក្នុងហាងមិនធ្វើសរសៃដល់រូបគេ រហូតធ្វើឲ្យមានការទាស់ពាក្យសម្តីគ្នាយ៉ាងខ្លាំង និងបានផ្អើលដល់នគរបាល
មូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ ក៏ចុះមកអន្តរាគមន៍ភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលនៅដល់កន្លែងកើតហេតុ បានសម្របសម្រួល រហូតដល់បុរសឈ្មោះ នួន សា
វឿនយល់ព្រមចេញថ្លៃម៉ាស្សាឲ្យម្ចាស់ហាង ដើម្បីបញ្ចប់រឿងភ្លាមៗ ៕ប្រភព ពី newstoday
អត្តបទ ៖ សុភ