ចោរស្រីដៃរហ័សឆក់ នៅប្លុករោងចក្រឆ្នាំង ជាប់អន្ទាក់នគរបាល ពេលធ្វើសកម្មភាព លូកខ្វេះកាបូប គេក្នុងវិទ្យាល័យ ជាស៊ីមសន្ធរម៉ុក
ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ត្រូវបាន សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលទឹក ល្អក់ទី១ឃាត់ខ្លួនបានជាក់ស្ដែងពេល ដែលនារីម្នាក់នេះកំពុងតែធ្វើសកម្ម ភាពលូកខ្វេះកាបូបគេយកទូរស័ព្ទមួយ គ្រឿងនៅក្នុងវិទ្យាល័យជាស៊ីមសន្ធរម៉ុកនៅពេលដែលសិស្សសាលាជាច្រើននាក់ ប្រជ្រៀតគ្នាទៅដកយកសញ្ញាបត្របាក់ឌុប ដែលទើបនឹងជាប់ថ្មីៗនោះ ។ ក្នុងសកម្ម ភាពនោះត្រូវបាននារីរងគ្រោះឃើញ ទាន់ក៏បាននាំគ្នាចាប់ប្រគល់ឱ្យនគរបាលដើម្បីចាត់ការតាមច្បាប់តែម្ដង ។
អំពើខ្វេះកាបូបគេខាងលើនេះបាន កើតមានឡើងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៩និង៣០នាទី ព្រឹកនៅក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ផ្លូវកម្ពុជាក្រោម ស្ថិតក្នុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
នារីសង្ស័យម្នាក់នេះត្រូវបានសមត្ថ កិច្ចនគរបាលប្រាប់ឱ្យស្គាល់ឈ្មោះ អ៊ុក កា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលតាមបណ្ដោយផ្លូវរថភ្លើង ម្ដុំរោងចក្រឆ្នាំង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ចំណែកនារីរងគ្រោះវិញ ឈ្មោះ សូ យី អាយុ១៨ឆ្នាំ ជាសិស្សវិទ្យា ល័យទួលទំពូង ស្នាក់នៅផ្ទះលេខ២១ ផ្លូវ លេខ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការ មន ។ នារីរងគ្រោះម្នាក់នេះត្រូវបាន នារីសង្ស័យខាងលើធ្វើសកម្មភាពលូកខ្វេះ កាបូបស្ពាយយកទូរស័ព្ទម៉ាក ីភហៀនេ៤ស ពណ៌សមួយគ្រឿងតែមិនបានសម្រេច ។
មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលទឹកល្អក់ ទី១បានឱ្យដឹងថា នៅព្រឹកកើតហេតុនេះ មានសិស្សសាលាដែលទើបនឹងជាប់បាក់ ឌុបថ្មីៗបាននាំគ្នាមកវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុកយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីដកសញ្ញាបត្របាក់ឌុបបណ្ដោះអាសន្ន យកទៅប្រើប្រាស់ ។ ខណៈដែលកំពុង ប្រជ្រៀតគ្នានោះក៏ស្រាប់តែនារីសង្ស័យម្នាក់នេះបានបន្លំខ្លួនធ្វើជាសិស្សសាលា ដែរនោះបានធ្វើសកម្មភាពលូកខ្វេះកាបូប យកទូរស័ព្ទរបស់នារីរងគ្រោះតែម្ដង។ ពេលនោះត្រូវបាននារីរងគ្រោះឃើញ ទាន់និងបានស្រែកថា ចោរៗទើបនាំគ្នា ចាប់មកប្រគល់ឱ្យនគរបាលដែលឈរ ជើងនៅក្បែរនោះភ្លាមដែរដើម្បីចាត់ការ ទៅតាមនីតិវិធី ។
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃ កើតហេតុនេះមានសិស្សសាលាដែល ទៅដកសញ្ញាបត្រនៅក្នុងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុកនេះមិនតិចជាង៣នាក់ ឡើយដែលបានបាត់ទូរស័ព្ទដោយសារ តែចោរបន្លំខ្លួនចូលទៅលួច ៕
________________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត

