លេចឮមកថា អេណា មានកូនលោក មន្រ្តីធំតាមប្រមាញ់បេះដូង
ភ្នំពេញ៖ តារាចម្រៀងចំណូលថ្មី របស់ផលិតកម្មMកញ្ញា ង៉ែត នីតា ហៅអេណា ក្រោយបណ្តោយខ្លួន ចូលប្រឡូកក្នុងវិស័យសិល្បៈ អស់មួយសន្ទុះធំ មកនោះឃើញថា កេរ្តិ៍ឈ្មោះនិងប្រជាប្រិយភាព ហាក់លេចមុខជាច្រើន គួរសមក្នុងទីផ្សារសិល្បៈ តាមរយៈនៃបទចម្រៀង មួយចំនួននៅក្នុង ផលិតកម្មមួយនេះ។

បើតាមប្រភពពីមិត្តភ័ក្ត ជិតស្និតនៅក្នុង រវង្វង់សិល្បៈជាមួយកញ្ញា អេណា បាននិយាយប្រាប់ ក្នុងលក្ខខ័ណ្ឌ សុំមិនបញ្ជេញ ឈ្មោះឱ្យដឹងថាបច្ចុប្បន្ន បុរសៗដែលស្រលាញ់ ចង់បានអេណា ធ្វើជាម្ចាស់បេះដូង ភាគច្រើជាអ្នកដែល មានលុយហូរហៀរ ។ ប៉ុន្តែអ្វីដែលចម្លែក និងគួរឱ្យចាប់អារម្មណ៍នោះ គឺមានកូនលោកមន្រ្តីធំម្នាក់ ក៏បាននឹងកំពុងតែព្យាយាម តាមទាក់ទងនាងយ៉ាង ស្អិតបំផុតក្នុង គោលបំណងចង់ យកបេះដូង នាងធ្វើជាម្ចាស់។
ប្រភពបាននិយាយទៀតថា បុរសកូនលោកធំដែល កំពុងតែតាមស្រលាញ់ ចង់បានកញ្ញអេណា ម្នាក់នេះមាន វ័យប្រហែលជាង ២០ឆ្នាំប៉ុណ្ណោះហើយអ្វី ដែលសំខាន់ជាងនេះ ទៅទៀតនោះគឺ បុរសវ័យស្របាល គ្នានឹងនាងម្នាក់នេះ ក៏ឧស្សាហ៍បើកឡាន សេរីទំនើបមានតម្លៃ មកចាំទទួលនាងចេញទៅ ដើរកំសាន្តនៅខាងក្រៅ ម្តងម្កាល់ផងដែរ។
ប្រភពដដែលបានបន្តថា បុរសកូនលោកមន្រ្តីធំ ដែលតាមស្រលាញ់ចង់ បានបេះដូងរបស់ តារាចម្រៀងស្រីនាង អេណាទំនងក៏មាន បំណងចង់ចូលស្តីដណ្តឹង នាងយកធ្វើជា គូរគ្រងទៀតផង។ ម្យ៉ាងទៀតគេក៏ដឹងថា បុរសវ័យក្មេងម្នាក់នោះ ក៏មានបំណងចង់ ជួយឧត្ថម្ភដល់ តារាស្រីរូបនេះពី ក្រោយផងដែរ។
ជុំវិញព័ត៌មានដែលបាន លេចឭខាងលើនេះគេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺពីកញ្ញា ង៉ែត នីតា ហៅអេណា បាននៅឡើយទេខណៈ ទាក់ទងទៅប៉ុន្តែលេខ ទូរស័ព្ទរបស់ នាងត្រូវបានបិទ។ LookingTODAY នឹងព្យាយាមរកការ បំភ្លឺពីសំណាក់កញ្ញា អេណា នៅពេលក្រោយ។
កញ្ញា អេនណា ដែលមានឈ្មោះដើម ង៉ែត នីតា ជាតារាចម្រៀងមាន កំណើតពីខេត្តព្រះសីហនុ។ មុននឹងនាងចូល ក្នុងផលិតកម្មM នាងគឺជាតារា ចម្រៀងមួយរូប ដែលធ្លាប់តែច្រៀង ខនស៊ីតតាមខេត្ត ក៏ដូចជានៅតាម កញ្ចក់ទូរទស្សន៍។បើគិតរហូតមក ទល់ពេលនេះ អេនណាបានបាន ចុះកុងត្រាជាមួយផលិតកម្ម M អស់រយៈជិត១ឆ្នាំមកហើយ ៕ផ្តល់សិទ្ទដោយ looking today.com
Read more: http://www.cambodiapage.info/?p=14313#ixzz2eWRmTx5C