ស្ដ្រី​ម្នាក់​ជាប់​ចោទ​ លាក់​ថ្នាំ​ញៀន​ ក្នុង​ខោ​ទ្រនាប់​ យក​ឱ្យ​ប្ដី​នៅ​ក្នុង​គុក​

9/11/2013 0 Comments A+ a-

ខេ​ត្ដ​ពោធិ៍សាត់​ ​៖ ស្ដ្រី​ម្នាក់​ត្រូវ​បាន​ម​ន្ដ្រី​ពន្ធនាគារ​ឃាត់​ខ្លួន​បន្ទាប់​ពី​បាន​រក​ ​ឃើញ​ថ្នាំ​ញៀន​នៅ​នឹង​ប្ដី​ដោយ​គេ​សង្ស័យ​ ​ថា​ ​ស្ដ្រី​រូប​នេះ​បាន​លាក់​ទុក​ថ្នាំ​ញៀន​ ​នៅ​ក្នុង​ខោ​លី​អូយ​ក​ទៅ​ឱ្យ​ប្ដី​ជាប់​ក្នុង​ពន្ធនាគារ​ ​គ្រា​ដែល​ចូល​ទៅ​សួរ​សុខ​ទុក្ខ​ ​។
ស្ដ្រី​ជាប់​ចោទ​លាក់​ទុក​ថ្នាំ​ញៀន​ក្នុង​ ​ខោ​លី​អូ​ត្រូវ​បាន​ឃាត់​ខ្លួន​មាន​ឈ្មោះ​ ​ហាត់​ ​ស៊ី​ណាត់​ ​អាយុ​២៧ឆ្នាំ​ ​រស់​នៅ​ ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ​ខណ្ឌ​មាន​ជ័យ​ ​រាជ​ធានី​ភ្នំពេញ​ ​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ ​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា​ ​ឆ្នាំ​២០១៣ នៅ​ខាង​លិច​ ​ស្ពាន​មួយ​កន្លែង​ខាង​លិច​ ​ភូមិ​ព្រហស្បតិ៍​ ​ក្បាល​ ​ឃុំ​ផ្ទះ​រ៉ុ​ង​ ​ស្រុក​ភ្នំក្រវាញ​ ​ខេ​ត្ដ​ពោធិ៍​ ​សាត់​ ​។
បើ​តាម​ការ​បញ្ជាក់​ពី​អធិការ​នគរបាល​ ​ស្រុក​ភ្នំក្រវាញ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​ ​កញ្ញា​ ​ឆ្នាំ​២០១៣ឱ្យ​ដឹង​ថា​ ​ស្ដ្រី​ជាប់​ចោទ​ ​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នា​ ​គា​រ​ជាមួយ​ប្ដី​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ម​៤​ ​ស្ថិត​ ​ក្នុង​ស្រុក​ភ្នំក្រវាញ​ ​។
ម​ន្ដ្រី​នគរបាល​ពន្ធនាគារ​បាន​ឱ្យ​ដឹង​ថា​ ​មុន​ពេល​ឃាត់​ខ្លួន​ស្ដ្រី​សង្ស័យ​សមត្ថ​កិច្ច​ ​ ​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្យៅ​រុំ​ក្នុង​ ​ស្កុ​ត​យ៉ាង​ជិត​ល្អ​នៅ​នឹង​អ្នក​ទោស​ដែល​ជា​ ​ប្ដី​ស្ដ្រី​ស​ង្ស័​យ​។​ ​ថ្នាំ​ញៀន​ដែល​សមត្ថ​កិច្ច​ ​បាន​រក​ឃើញ​នោះ​ ​គឺ​បន្ទាប់​ពី​ស្ដ្រី​សង្ស័យ​ ​ជា​ប្រពន្ធ​បាន​ចូល​ទៅ​សួរ​សុខ​ទុក្ខ​ប្ដី​ជា​ ​មួយ​នឹង​ម្ដាយ​ ​។
ម​ន្ដ្រី​យាម​ពន្ធនាគារ​បាន​ប​ន្ដ​ថា​ ​ថ្នាំ​ ​ញៀន​ដែល​រក​ឃើញ​នៅ​នឹង​អ្នក​ទោស​ជា​ ​ប្ដី​នោះ​ ​គឺ​សង្ស័យ​ជា​ថ្នាំ​ញៀន​ដែល​ស្ដ្រី​ សង្ស័យ​បាន​លាក់​ទុក​ក្នុង​ខោ​លី​អូយ​ក​ទៅ​ ​ឱ្យ​ប្ដី​ដើម្បី​ចែក​ចាយ​ប​ន្ដ​ឱ្យ​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ ​។
លោក​ស៊ី​ ​ណា​វិ​ន​ ​ប្រធាន​ការិយាល័យ​ ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការដ្ឋាន​ខេ​ត្ដ​ ​ពោធិ៍សាត់​បាន​ឱ្យ​ដឹង​ថា​ ​ស្ដ្រី​ដែល​ជាប់​ ​សង្ស័យ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ ​តែ​ ​ការ​ចោទ​យ៉ាង​ណា​នោះ​គឺ​ជា​ឆន្ទា​នុ​សិទ្ធិ​ ​របស់​តុលាការ​ ​។ លោក​បាន​ឱ្យ​ដឹង​ទៀត​ ​ថា​ ​ស្ដ្រី​សង្ស័យ​នៅ​ពេល​ដែល​សមត្ថ​កិច្ច​ ​សួរ​ចម្លើយ​បាន​ឆ្លើយ​ថា​ ​គាត់​(ស្ដ្រី​សង្ស័យ​) និង​ម្ដាយ​ព្រម​ទាំង​កូន​តូច​មុន​ពេល​មក​ ​ដល់​ពន្ធនាគារ​បាន​ជិះ​ម៉ូ​តូ​ឌុ​បម​ក​ឈប់​ ​នៅ​ស្ពាន​ជ្រោយ​ចង្វា​ដើម្បី​ឡើង​ជិះ​ ​រថ​យ​ន្ដ​ក្រុង​ ​។ ពេល​នោះ​មាន​ស្ដ្រី​ម្នាក់​ ​ឈ្មោះ​សុខ​ ​ហេង​ ​ហៅ​ផ​ល្លា​ បាន​យក​ ​កញ្ចប់​ថង់​ប្លា​ស្ទិ​ច​តូច​មួយ​មក​ប្រគល់​ឱ្យ​ តែ​មិន​បាន​ប្រាប់​ថា​ ​ជា​អ្វី​នោះ​ទេ​ ​ដោយ​ ​គ្រាន់​តែ​បញ្ជាក់​ថា​ ​យក​ទៅ​ប្រគល់​ឱ្យ​ប្ដី​ ​ ​“អ្ហែ​ង​ទៅ​” ។ ស្ដ្រី​ជាប់​ចោទ​បាន​ឆ្លើយ​ ​ទៀត​ថា​ ​ពេល​ដែល​គាត់​ទៅ​ដល់​ពន្ធ​នា​ ​គា​រ​ប្ដី​របស់​គាត់​ហាក់​បីដូច​ជា​ដឹង​ម៉ូ​គ្នា​ ​ដោយ​បាន​សួរ​ថា​ ​មាន​គេ​ផ្ញើ​របស់​អ្វី​មក​ ​ឱ្យ​ទេ​ ​ទើប​គាត់​ហុច​ទៅ​ឱ្យ​តែ​ម្ដង​ ​។
លោក​ស៊ី​ ​សា​វិ​ន​ ​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​ប្ដី​ ​របស់​ស្ដ្រី​សង្ស័យ​ខាង​លើ​នេះ​ ​ត្រូវ​បាន​ ​តុលាការ​នៅ​ភ្នំពេញ​កាត់​ឱ្យ​ជាប់​ពន្ធ​នា​ ​គា​រ​ចំនួន​៣ឆ្នាំ​ ​ហើយ​បាន​អនុ​វ​ត្ដ​ទោស​ ​នៅ​ភ្នំពេញ​ចំនួន​២ឆ្នាំ​រួច​មក​ហើយ​ ​តែ​ ​ទើប​នឹង​បញ្ជូន​មក​កែ​ប្រែ​នៅ​ពន្ធនាគារ​ ​ក្នុង​ស្រុក​ភ្នំក្រវាញ​ប៉ុណ្ណោះ​ ​។ ចំពោះ​ការ​ ​ចោទ​ពី​បទ​ប្រើ​ថ្នាំ​ញៀន​ ​ឬ​ចែក​ចាយ​ថ្នាំ​ ​ញៀន​លោក​ក៏​ពុំ​ច្បាស់​ដែរ​ ​៕
____________________________
ប្រភពព័ត៌មានពី៖ នគវត្ត