ស្ត្រីម្នាក់រក្សា សពកូនប្រុស ទុកក្នុងផ្ទះអស់រយៈ ពេល ១៨ឆ្នាំដើម្បីឲ្យចៅ ស្គាល់មុខឪពុក (Video Inside)
យោងតាមសារព័ត៌មាន yourjewishnews បានចុះផ្សាយថា ស្ត្រីម្នាក់រស់នៅក្នុងប្រទេស Georgia បានសម្រេចចិត្ត មិនបូជាសពកូន របស់ខ្លួនឡើយ ដោយរក្សាទុកក្នុងផ្ទះ អស់រយៈពេល១៨ឆ្នាំ ដើម្បីឲ្យចៅរបស់គាត់ បានស្គាល់ឪពុករបស់គេ។ Joni Bakaradze គឺជាកូនប្រុស របស់ស្ត្រីម្នាក់នេះ បានស្លាប់ តាំងពីគេនៅអាយុ២២ឆ្នាំ ហើយពេលនោះ កូនរបស់គេ មានអាយុទើបតែបាន ២ឆ្នាំប៉ុណ្ណោះ។
ក្រុមគ្រួសារបានសម្រេច រៀបចំផ្នូរនៅក្នុងផ្ទះ ដើម្បីរក្សាសពកូន ដែលអាចងាយស្រួលបើកវា នៅពេលណាមួយ និងនៅពេល ដល់ថ្ងៃកំណើត របស់កូនប្រុសដែលស្លាប់នេះ ស្ត្រីជាម្តាយតែងប្រារព្ធបុណ្យខួប ឲ្យកូនដោយ ផ្លាស់សំលៀកបំពាក់ ឲ្យសពទៀតផង។ ឥលូវនេះកូនប្រុសរបស់សព មានអាយុ ២០ឆ្នាំ ហើយគេមិនដែលខ្លាច ក្នុងការឃើញសពឪពុកនោះទេ គាត់ថែមទាំងសប្បាយចិត្ត ចំពោះការសម្រេចចិត្តរបស់ លោកតាលោកយាយ ក្នុងការរក្សាទុក សពឪពុកខ្លួនផងដែរ៕ផ្តល់សិទ្ទដោយ: :::looking today.com