មកមើលម៉ូត អាវទ្រនាប់ សម័យថ្មី InvisBra ដែលទើប តែដាក់លក់

8/01/2013 0 Comments A+ a-

ក្រឡេកមកមើលលើដងផ្លូវនៃ ទីក្រុងឡុង ស្រាប់តែប្រទះឃើញ តារាម៉ូដែលចំនួន ១០រូប ដែរដង្ហែលគ្នានៅលើផ្លូវ បើមើលពីក្រោយ យើងឃើញតែខោខូវប៊ូយជើងវែង និងស្បែកជើងកែង តែប៉ុណ្ណោះ។
យ៉ាងណាមិញ ពួកគេបានពាក់នូវអាវទ្រនាប់ម៉ូតថ្មី ដែលអត់មានផ្នែកខាងក្រោយ និងគ្មានខ្សែ តែវាមានលក្ខណៈស្អិត ដែលធ្វើឲ្យជាប់ណែននៅនឹងដើមទ្រូង របស់ស្រ្ដី ដោយមិនភ័យខ្លាចរបូត ឬ ធ្លាក់ឡើយ។ អាវទ្រនាប់ប្រភេទនេះ មានច្រើនពណ៌សំរាប់ជ្រើសរើស មិនដូចជាអាវទ្រនាប់ផ្សេង ពេលដែលពាក់ទៅមានអារម្មណ៍ហាក់ដូចជា អាក្រាតនោះទេ។ អាវ ស៊ីលីកូន InvisBra មានតម្លៃ ៧៣ដុល្លារ ផ្ទុយទៅវិញ អាវទ្រនាប់សាច់ក្រណាត់នេះវិញ មានតម្លៃតែ ៥៨ដុល្លារតែប៉ុណ្ណោះ។
នៅពេលដែលតារាម៉ូដែលទាំងនោះ ដើរបង្ហាញនូវម៉ូតអាវទ្រនាប់ អត់ដៃ នេះបានធ្វើឲ្យអ្នកដំណើរជាច្រើន ដែលកំពុងតែធ្វើដំណើរតាមដងផ្លូវ ត្រូវឈប់ ឬ បង្អាក់ដំណើរ ហើយក្រឡេកមកមើលពួកគេទាំងអស់គ្នា។ មានអ្នកខ្លះបានប្រើ ទូរស័ព្ទដៃរបស់ពួកគេ ថតយកនូវរូបដ៏ស្រស់ស្អាត របស់ស្រីៗទាំងនេះថែមទៀតផង។
តើប្រិយមិត្តស្រ្ដី យល់យ៉ាងណាចំពោះ ម៉ូតអាវទ្រនាប់នេះ? សូមទស្សនារូបភាពខាងក្រោម៖


















 ប្រភព : ខ្មែរឡូត