រឿង​ចម្លែក…! បុរស​៤​នាក់​សុខ​ ចិត្ត​លក់លិង្គ​ របស់​ខ្លួន ទៅ​ឲ្យ​ស្រ្តី​ ជំនួញ ក្នុង​តម្លៃ ១៥០០ដុល្លារf

8/01/2013 0 Comments A+ a-

ប្រភព Lookingtoday
សារព័ត៌មានបរទេស មួយបានចុះផ្សាយថា ប៉ូលីសបាន បំបែកក្រុមម នុស្សដែលលួច និងលក់អង្គជាតិ (លិង្គ) មនុស្សប្រុស ដោយក្រុមប៉ូលីស បានចាប់ខ្លួនបុរសបីនាក់ និងស្ត្រីម្នាក់នៅ ក្នុងទីក្រុង Lilongwe ប្រទេស Malawi បន្ទាប់ពីគេបាន រកឃើញអង្គជាតិមួយ ចំនួនរបស់មនុស្សប្រុស។
បុរសពីរនាក់ ដែលត្រូវចាប់ខ្លួន ត្រូវបានឲ្យដឹងថា ពួកគេគឺជាកម្មករ នៅកន្លែងដាក់សព។ ក្រុមប៉ូលីសបានឈាន ដល់ការចាប់ខ្លួន ជនសង្ស័យ៤នាក់ នៅកន្លែងដែល ពួកគេបាន ព្រមព្រៀងលក់អង្គជាតិ បុរសទៅឲ្យស្ត្រីជំនួញម្នាក់ ក្នុងតម្លៃប្រមាណ 1500ដុល្លា។ ការធ្វើអាជីវកម្មបែបនេះ ត្រូវបានមនុស្ស ជាច្រើនជឿថា អាចធ្វើឲ្យ ពួកគេមានបាន ព្រោះអ្នកជំនួញខ្លះបាន ចំណាយលុយ យ៉ាងច្រើនដើម្បី ទិញអង្គជាតិបុរស។
បញ្ហានេះជាក្តីព្រួយបារម្ភ ព្រោះអ្នកក្រីក្រខ្លះ ដែលត្រូវការលុយអាច កាត់អវយវៈបុរស ដើម្បីលក់យកប្រាក់។ ថ្មីៗនេះ ប៉ូលីសបានរក ឃើញករណី មួយក្នុងស្រុក Salima Lakeshore ដែលបុរសម្នាក់ បានសន្លប់ និងមានឈាម ហូរឥតឈប់ ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ សង្គ្រោះបន្ទាន់។ ក្រុមគ្រូពេទ្យនិយាយថា គាត់បានបាត់បង់ ប្រដាប់បន្តពូជហើយ។