រោងចក្រ ស្រោមអនាម័យ ក្លាយជាតំបន់ ទេសចរណ៍
ប្រភព៖ postkhmerក្រុងតៃប៉ិ : រោងចក្រផលិតស្រោមអនាម័យមួយនៅឯកោះតៃវ៉ាន់ ត្រូវបានចាត់ទុកថាវាជាសារមន្ទីរស្រោមអនាម័យ។ វាមិនត្រឹមតែបានបើកទ្វារឲ្យភ្ញៀវទេសចរចូលទស្សនាស្វែងយល់ពី ចង្វាក់ផលិតកម្មស្រោមអនាម័យប៉ុណ្ណោះទេ តែវាថែមទាំងបង្ហាញនូវរបៀបប្រើដើម្បីរួមភេទមានសុវត្ថិភាពទៀតផង ។
កម្មវិធីបើកទ្វាររោងចក្រផលិតស្រោមអនាម័យចំហឲ្យភ្ញៀវទេសចរចូល ទស្សនានេះជាផ្នែកមួយនៃការផ្សព្វផ្សាយពីសុវត្ថិភាពរួមភេទនិង បង្កើតភាពសិចស៊ីលើវិស័យទេសចរណ៍។
ក្រុមហ៊ុនTaiwan Fuji Latexគឺជារោងចក្រផលិតស្រោមអនាម័យដ៏ធំបំផុតមួយនៅកោះតៃវ៉ាន់។ ក្រុមហ៊ុននេះបានបើកដំណើរផលិតស្រោមអនាម័យលើកដំបូងតាំងពីឆ្នាំ១៩៧២ មកម្ល៉េះ ខណៈម្ចាស់រោងចក្ររំឭកថា កាលនោះលោកមានក្តីអាម៉ាស់នឹងរបរនេះណាស់ ហើយលោកថែមទាំងកុហកញាតិមិត្តបងប្អូនថា លោករកស៊ី ផលិតថ្នាំពេទ្យទៅវិញ។
ខណៈពេលបច្ចុប្បន្ននេះរឿងរួមភេទឬបញ្ហាសិចវាលែងជារឿង អាថ៌កំបាំងដូចពេលមុនក្តី តែបញ្ហាហាមប្រាមនិយាយស្តីឬអប់រំពីរឿងសិចនៅតែមាន។
យោងតាមស្ថិតិមួយបានឲ្យដឹងថា នៅកោះតៃវ៉ាន់អត្រានៃមនុស្សម្នាក់បានឆ្លងជំងឺអេដស៍នៅរៀងរាល់បួនម៉ោងម្តង។
ដើម្បីអប់រំប្រជាជនពីបញ្ហាជំងឺសង្គមមួយនេះ រដ្ឋាភិបាលកោះតៃវ៉ាន់និងក្រុមហ៊ុនTaiwan Fuji Latexបានសម្រេចបើកទ្វាររោងចក្រធ្វើស្រោមអនាម័យឲ្យសាធារណជនចូល ទស្សនា។ ពួកគេសង្ឃឹមថារោងចក្រផលិតស្រោមអនាម័យនេះនឹងក្លាយជាទិសដៅចាប់ អារម្មណ៍មួយរបស់ភ្ញៀវទេសចរទាំងក្រៅនិងក្នុងស្រុក។ ជាពិសេសមកថតវីដេអូដើម្បីផ្សព្វផ្សាយពីបញ្ហាសុវត្ថិភាពរួមភេទផង ដែរ។
សកម្មភាពទាំងនោះនឹងជួយឲ្យប្រជាជនមានការយល់ដឹងពីអ្វីទៅជា សារៈសំខាន់នៃស្រោមអនាម័យនិងដឹងពីរបៀបប្រើប្រាស់យ៉ាងត្រឹមត្រូវទៀត ផង។
យោងតាមអ្នកជំនាញខាងលើបានឲ្យដឹងថា រោងចក្រផលិតស្រោមអនាម័យនៅកោះតៃវ៉ាន់មួយនេះនឹងបើកទ្វាររង់ចាំ ទទួលស្វាគមន៍ភ្ញៀវឲ្យចូលទស្សនានៅថ្ងៃទី២២ខែសីហាខាងមុខនេះតែ ម្តង៕ PR