បទថ្មី "Do You Love Me" របស់ 2NE1 ចេញបាន ១ ម៉ោងសោះ..ជាប់លេខ ១បាត់... (Video Inside)

8/08/2013 0 Comments A+ a-

កូរ៉េ៖  យោងតាម ប្រភពព័ត៌មាន ពីគេហទំព័រ Soompi បានឲ្យដឹងថា បទចម្រៀងថ្មីរបស់ ក្រុមតារាចម្រៀង 2NE1 ដែលមានចំណងជើងថា “Do You Love Me” ដែលទើបតែ ចេញផ្សាយ កាលថ្ងៃទី ៧ សីហា ម្សិលមិញ នេះ បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាងវាយតម្លៃ បទចម្រៀង ៧ ខុសៗគ្នា ដោយត្រឹមតែរយៈពេល ១ ម៉ោង ប៉ុណ្ណោះ។
នៅថ្ងៃទី ៨ សីហានេះ 2NE1 នឹងឡើងសម្តែងបទ “Do You Love Me” នេះក្នុងកម្មវិធី M!Countdown, កម្មវិធី “Music Bank” របស់ប៉ុស្តិ៍ KBS ,កម្មវិធី “Show! Music Core” របស់ប៉ុស្តិ៍ MBC និង កម្មវិធី “Inkigayo” របស់ប៉ុស្តិ៍ SBS។ បទ “Do You Love Me” នេះ ជាការនិពន្ធ ដោយផលិតករ Teddy ក្នុងផលិតកម្ម YG Entertaniment៕
   

ប្រភព : LookingToday